
ក្រសួងសុខាភិបាលនៅថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២១ បានរកឃើងអ្នកឆ្លងដោយសាជំងឺកូវីដ-១៩ ចំនួន ៦១២ នាក់បន្ថែមទៀត។ គួររំឮកថាចំនួនអ្នកឆ្លងដោយសារជំងឺនេះមានការថយចុះបន្តិចបើធៀបនឹងចំនួនអ្នកឆ្លងកាលពីម្សិលមិញ គឺមានចំនួន ៦៤៩ នាក់។ ក្នុងចំណោមនោះអ្នកទទួលបានការព្យាបាលជាសះស្បើយនឹងអនុញ្ញាតឱ្យទៅផ្ទះចំនួន ៤៦០ តែអ្នកទាំងនោះត្រូវបន្តធ្វើចតាឡីស័កខ្លួនឯងចំនួន១៤ ថ្ងៃបន្ថែមទៀត។ ទន្ទឹមនឹងនោះអ្នកឆ្លងនឹងស្លាប់បាត់បង់ជីវិតចំនួន ១៣ នាក់ ដែលនាំឱ្យតួលេខអ្នកស្លាប់កើនឡើងដល់ ២១០៩ នាក់ទូទាំងប្រទេស។ បើគិតត្រឹមព្រឹកថ្ងៃទី១៩ ខែឆ្នាំដដែលនេះ តួលេខអ្នកឆ្លងទូទាំងប្រទេសដោយសារជំងឺកូវីដ-១៩ សរុបគឺ ១០៤ ០៩៤ នាក់ ក្នុងនោះមានអ្នកជាសះស្បើយចំនួន ៩៧ ២២៧នាក់ និងអ្នកស្លាប់ចំនួន ២១០៩…

សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន សម្រេចប្រកាសបើកយុទ្ធនាការចាក់វ៉ាក់សាំងជូនកុមារអាយុ៦ឆ្នាំ ដល់១២ឆ្នាំ ចាប់ផ្តើមពីថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២១ ។ ការសម្រេចនេះធ្វើឡើងតាមរយៈសារសំឡេងរបស់សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលបណ្តាញព័ត៌មាន The Intercon Rooster ទទួលបានផ្លូវការ នាព្រឹកថ្ងៃនេះ ។ បើតាមសម្ដេចនាយករដ្ឋមន្ត្រី ការចាប់ផ្ដើមយុទ្ធការចាក់វ៉ាក់សាំងថ្មីមួយទៀតនេះ ដើម្បីឈានទៅបើកសាលាបឋមសិក្សា បើមិនដូច្នេះទេសាលាបឋមសិក្សាមិនអាចបើកដំណើរការបានទេ ។ សម្ដេចនាយករដ្ឋមន្ត្រ ហ៊ុន សែន បានថ្លែងថា៖ «យើងបានសម្រេចចិត្តថានឹងចាក់វ៉ាក់សាំងឱ្យក្មេងអាយុពី៦ឆ្នាំ ទៅ១២ឆ្នាំ ។ ប្រសិនបើយើងមិនចាក់ជូនកុមារពីអាយុ៦ឆ្នាំទៅ១២ឆ្នាំទេ យើងមិនអាចឈានទៅបើកសាលាបឋមសិក្សាបានទេ…

ក្រសួងសុខាភិបាលនៅថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២១នេះ បានប្រកាសរកឃើញអ្នកឆ្លងកូវីដ-១៩ថ្មីចំនួន ៦៤៨នាក់បន្ថែមទៀត ។ ចំនួននេះមានការថមថយចុះបន្តិចធៀបទៅនឹងកាលពីម្សិលមិញ ក្រសួងប្រកាសរកឃើញចំនួន៦៩៨នាក់ ។ ក្នុងចំណោមករណីរកឃើញថ្មី ក្រសួងសុខាភិបាលបានបញ្ជាក់ថា មាន៦៤៩នាក់ ជាករណីឆ្លងក្នុងព្រឹត្តិការណ៍សហគមន៍ និង១៦០នាក់ ជាអ្នកដំណើរចូលមកកម្ពុជា ។ ជាមួយគ្នានេះ ក្រសួងសុខាភិបាល ក៏បានប្រកាសពីករណីព្យាបាល ជាសះស្បើយអ្នកជំងឺកូវីដ-១៩ចំនួន ៤៩២នាក់ផងដែរ ។ ពួកគេត្រូវបានក្រុមគ្រូពេទ្យអនុញ្ញាតឱ្យចេញពីមន្ទីរពេទ្យត្រឡប់ទៅលំនៅឋានវិញ ដោយត្រូវបន្ត ការធ្វើចត្តាឡីស័ករយៈពេល ១៤ថ្ងៃ ។ ដោយឡែកអ្នកបាត់បង់ជីវិតថ្មីនៅថ្ងៃនេះមានចំនួន ៧នាក់ទៀតត្រូវបានក្រសួងសុខាភិបាលទទួលស្គាល់ថា បានស្លាប់ដោយសារជំងឺដ៏កាចសាហាវនេះ ដែលនាំឱ្យអ្នកស្លាប់កើនដល់ ២ ០៩៦នាក់…