
ក្រសួងសុខាភិបាលកម្ពុជា បានរាយការណ៍នៅថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២១ នេះថា ខ្លួនបានបន្តរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ ចំនួន ៦៥៨នាក់បន្ថែមទៀត ខណៈអ្នកជំងឺចំនួន ៩នាក់ បាត់បង់ជីវិត នៅក្នុងរយៈពេល២៤ម៉ោងកន្លងទៅនេះ។ តាមការចេញផ្សាយរបស់ក្រសួងសុខាភិបាល បញ្ជាក់ថា ក្នុងចំណោមអ្នកឆ្លងថ្មីទាំង ៦៥៨នាក់ខាងលើនេះ មាន ១៦០នាក់ ជាករណីនាំចូលពីបរទេស។ ចំណែកឯអ្នកជំងឺដែលបានជាសះស្បើយនៅថ្ងៃដដែលនេះមានចំនួន ៤៩៩នាក់ ផងដែរ ។ គួរកត់សម្គាល់ថា ទិន្នន័យអ្នកឆ្លងនៅថ្ងៃនេះ មានការកើនឡើងបើធៀបក្នុងរយៈពេលមួយសប្តាហ៍កន្លងទៅនេះ ដោយរកឃើញត្រឹមជាង៥០០ករណីក្នុងមួយថ្ងៃ ។ សូមជម្រាបជូនថា គិតត្រឹមរសៀលថ្ងៃដដែលនេះ កម្ពុជា បានកត់ត្រាអ្នកឆ្លងជំងឺកូវីដ-១៩ សរុបនៅទូទាំងប្រទេសចំនួន…

ភ្នំពេញ៖ នៅថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២១ នេះក្រសួងសុខាភិបាល បានប្រកាសរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ ថ្មីចំនួន ៦៦២នាក់ផ្សេងទៀត ក្នុងនោះមាន ១៨០ នាក់ ជាករណីនាំចូលពីក្រៅប្រទេស ខណៈអ្នកជាសះស្បើយ ៤៩៣ នាក់ និងស្លាប់ថ្មី ១២នាក់ ។ គួររម្លឹកថា មកទល់ពេលនេះ កម្ពុចជាបានចំនួនអ្នកឆ្លងមេរោគដ៏កាចសាហាវនេះ មានសរុប ៩៩ ៥០៤ នាក់ ហើយមានអ្នកជាសះស្បើយសរុប ៩៣ ៩០៤នាក់ និងមានអ្នកស្លាប់សរុប ២០៤០នាក់ ។ សូមជម្រាបថា កំណើនអត្រាចាក់វ៉ាក់សាំងកូវីដ-១៩…

យុទ្ធនាការសាចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងខេត្តព្រះសីហនុ ដំណាក់កាលទី១ ជូនប្រជាពលរដ្ឋដែលមានអាយុចាប់ពី១៨ឆ្នាំឡើង ត្រូវបានប្រកាសបិទបញ្ចប់នៅព្រឹកថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២១ ក្រោមអធិបតីភាព លោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ក្របខណ្ឌទូទាំងប្រទេស និងវត្តមានរបស់ លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ។ លោកស្រី ឱ វណ្ណឌីន ក៏បានថ្លែងអំណរគុណ ចំពោះរដ្ឋបាលខេត្តព្រះសីហនុ ក្រុមគ្រូពេទ្យ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ ដែលបានបំពេញការងារសម្របសម្រួល ក្នុងយុទ្ធនាការចាក់វ៉ាក់សាំងកូវីដ-១៩ ទទួលបានលទ្ធផលល្អ។ ទន្ទឹមនឹងនោះ លោកស្រី បានលើកឡើងថា…

ភ្នំពេញៈ គិតត្រឹមថ្ងៃទី១០ ខែកញ្ញា អ្នកដែលបានចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ ១៩ ចាប់ពីអាយុ ១៨ ឆ្នាំឡើងទៅមាន ជាង ៩,៧ លាននាក់ ឬស្មើនឹង ៩៧ ភាគរយ បើធៀបនឹងចំនួនប្រជាជនគោលដៅ ១០ លាននាក់។ នេះបើយោងតាមរបាយការណ៍របស់គណៈកម្មការចំពោះកិច្ច ចាក់វ៉ាក់សាំងកូវីដ១៩ ក្នុងក្របខ័ណ្ឌទូទាំងប្រទេស។ របាយការណ៍បានឱ្យដឹងថា កុមារ និងយុវវ័យអាយុពី១២ ឆ្នាំ ទៅដល់ក្រោម ១៨ ឆ្នាំ ដែលបានចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ ១៩ មានចំនួនជិត ១,៧លាននាក់ ឬស្មើនឹង ៨៦…