ចិនបង្កើនទំនាក់ទំនងស៊ីជម្រៅជាមួយ អាហ្វហ្គានីស្ថាន ក្រោយ អាមេរិក ដកទ័ព

(ប៉េកាំង)៖ យោងតាមការចេញផ្សាយ ដោយទីភ្នាក់ងារព័ត៌មាន Reuters នាព្រឹកថ្ងៃពុធ ទី០១ ខែកញ្ញា ឆ្នាំ២០២១ បានឱ្យដឹងថា៖ ក្រសួងការបរទេសចិនបានប្រកាសថា ការដកកងទ័ពអាមេរិកទាំងអស់ ចេញពីទឹកដីអាហ្វហហ្គានីស្ថាន គឺជាការផ្តល់ឱកាសមួយ សម្រាប់ប្រទេសអាស៊ីខាងត្បូងមួយនេះ និងជាការបិទបញ្ចប់សង្គ្រាមអូសបន្លាយដ៏យូរនៅក្នុងប្រទេស និងបញ្ចប់ការជម្លៀសមនុស្សតាមផ្លូវអាកាស នៅអាកាយានដ្ឋានអន្តរជាតិទីក្រុងកាប៊ុល។ ក្រសួងការបរទេសចិនបានរិះគន់ជាបន្តបន្ទាប់ ចំពោះការដកកងទ័ពចេញយ៉ាងតក់ក្រហល និងបង្កភាពចលាចលដោយសហរដ្ឋអាមេរិក ហើយចិនក៏បានប្រកាសទៀតថា ខ្លួនបានត្រៀមរួចជាសម្រេច នៅក្នុងការធ្វើឱ្យទំនាក់់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការជាមួយក្រុមតាលីបង់ កាន់តែស្អិតរមួត។ នៅក្នុងសន្និសីទសារព័ត៌មាន នៅថ្ងៃអង្គារសប្តាហ៍នេះ អ្នកនាំពាក្យក្រសួងការបរទេសចិន លោក វ៉ាង វិនពីន (Wang Wenbin)…

បន្ទាប់ពីបាន​ដក​ទ័ព​អស់លោក​​ Joe Biden នៅ​តែ​រក្សា​ការ​សម្រេច​របស់​លោក​ក្នុង​ការ​បញ្ចប់​សង្គ្រាម​នៅ​អាហ្វហ្គានីស្ថាន

វ៉ាស៊ីនតោន — ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​លោក Joe Biden កាល​ពី​ថ្ងៃ​អង្គារ ​បាន​ថ្លែង​​ជា​ថ្មី​នូវ​សេចក្តី​សម្រេច​របស់​លោក​ក្នុង​ការ​បញ្ចប់​សង្គ្រាម​រយៈ​ពេល​ពីរ​ទសវត្សរ៍​របស់​អាមេរិក​នៅ​ក្នុង​ប្រទេស​អាហ្វហ្គានីស្ថាន ដោយ​លោក​ថ្លែង​ថា៖ «ខ្ញុំ​ប្តេជ្ញា​ថា​នឹង​មិនបន្ត​អូសបន្លាយ​សង្គ្រាមរាំរ៉ៃនេះទេ ហើយ​ខ្ញុំ​ក៏​នឹងមិន​បន្ត​អូសបន្លាយ​ដក​ទ័ពចេញ​ ដែល​មិន​ចេះ​ចប់​នេះ​ដែរ»។ លោកបានថ្លែងទៅ​កាន់​សារធារណជន​ពី​សេតវិមាន លោក ​Biden ថា៖ «កាល​ពី​យប់​មិញ សហរដ្ឋ​អាមេរិក​បាន​បញ្ចប់​សង្គ្រាម​រយៈ​ពេល​ ២ ទសវត្សរ៍​នៅ​ក្នុង​ប្រទេស​អាហ្វហ្គានីស្ថាន»។ ​លោក​បានបន្តថា នេះ​គឺ​ជា​សង្គ្រាម​យូរ​បំផុត​របស់​សហរដ្ឋ​អាមេរិក។ ​ថ្លែង​អំពី​ការ​ជម្លៀស​ពលរដ្ឋ​អាមេរិក​និង​អាហ្វហ្គានីស្ថានក្រោយ​ការ​ឡើង​កាន់កាប់​អំណាច​របស់​ក្រុម​តាលីបង់ លោក Biden ​បាន​និយាយ​ថា៖ «យើង​បាន​ជម្លៀស​មនុស្ស​តាម​ផ្លូវ​អាកាស​ក្នុង​ចំនួន​ដ៏​ច្រើន​បំផុត​មួយ​ក្នុង​ប្រវត្តិសាស្ត្រ ដោយ​ជម្លៀស​បាន​មនុស្ស​ជាង ១ សែន ២ ម៉ឺន​នាក់​ដោយ​សុវត្ថិភាព»។ លោក​បាន​ថ្លែង​បន្ថែម​ថា៖ «មិន​ដែល​មាន​ប្រទេស​ជាតិ​ណា​ផ្សេង​ទៀត​ធ្លាប់​ធ្វើ​បាន​ដូច្នេះ​ទេ»។…