
ក្រសួងសុខាភិបាលនៅថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២១ បានរកឃើងអ្នកឆ្លងដោយសាជំងឺកូវីដ-១៩ ចំនួន ៦១២ នាក់បន្ថែមទៀត។ គួររំឮកថាចំនួនអ្នកឆ្លងដោយសារជំងឺនេះមានការថយចុះបន្តិចបើធៀបនឹងចំនួនអ្នកឆ្លងកាលពីម្សិលមិញ គឺមានចំនួន ៦៤៩ នាក់។ ក្នុងចំណោមនោះអ្នកទទួលបានការព្យាបាលជាសះស្បើយនឹងអនុញ្ញាតឱ្យទៅផ្ទះចំនួន ៤៦០ តែអ្នកទាំងនោះត្រូវបន្តធ្វើចតាឡីស័កខ្លួនឯងចំនួន១៤ ថ្ងៃបន្ថែមទៀត។ ទន្ទឹមនឹងនោះអ្នកឆ្លងនឹងស្លាប់បាត់បង់ជីវិតចំនួន ១៣ នាក់ ដែលនាំឱ្យតួលេខអ្នកស្លាប់កើនឡើងដល់ ២១០៩ នាក់ទូទាំងប្រទេស។ បើគិតត្រឹមព្រឹកថ្ងៃទី១៩ ខែឆ្នាំដដែលនេះ តួលេខអ្នកឆ្លងទូទាំងប្រទេសដោយសារជំងឺកូវីដ-១៩ សរុបគឺ ១០៤ ០៩៤ នាក់ ក្នុងនោះមានអ្នកជាសះស្បើយចំនួន ៩៧ ២២៧នាក់ និងអ្នកស្លាប់ចំនួន ២១០៩…

សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន សម្រេចប្រកាសបើកយុទ្ធនាការចាក់វ៉ាក់សាំងជូនកុមារអាយុ៦ឆ្នាំ ដល់១២ឆ្នាំ ចាប់ផ្តើមពីថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២១ ។ ការសម្រេចនេះធ្វើឡើងតាមរយៈសារសំឡេងរបស់សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលបណ្តាញព័ត៌មាន The Intercon Rooster ទទួលបានផ្លូវការ នាព្រឹកថ្ងៃនេះ ។ បើតាមសម្ដេចនាយករដ្ឋមន្ត្រី ការចាប់ផ្ដើមយុទ្ធការចាក់វ៉ាក់សាំងថ្មីមួយទៀតនេះ ដើម្បីឈានទៅបើកសាលាបឋមសិក្សា បើមិនដូច្នេះទេសាលាបឋមសិក្សាមិនអាចបើកដំណើរការបានទេ ។ សម្ដេចនាយករដ្ឋមន្ត្រ ហ៊ុន សែន បានថ្លែងថា៖ «យើងបានសម្រេចចិត្តថានឹងចាក់វ៉ាក់សាំងឱ្យក្មេងអាយុពី៦ឆ្នាំ ទៅ១២ឆ្នាំ ។ ប្រសិនបើយើងមិនចាក់ជូនកុមារពីអាយុ៦ឆ្នាំទៅ១២ឆ្នាំទេ យើងមិនអាចឈានទៅបើកសាលាបឋមសិក្សាបានទេ…

ក្រសួងសុខាភិបាលនៅថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២១នេះ បានប្រកាសរកឃើញអ្នកឆ្លងកូវីដ-១៩ថ្មីចំនួន ៦៤៨នាក់បន្ថែមទៀត ។ ចំនួននេះមានការថមថយចុះបន្តិចធៀបទៅនឹងកាលពីម្សិលមិញ ក្រសួងប្រកាសរកឃើញចំនួន៦៩៨នាក់ ។ ក្នុងចំណោមករណីរកឃើញថ្មី ក្រសួងសុខាភិបាលបានបញ្ជាក់ថា មាន៦៤៩នាក់ ជាករណីឆ្លងក្នុងព្រឹត្តិការណ៍សហគមន៍ និង១៦០នាក់ ជាអ្នកដំណើរចូលមកកម្ពុជា ។ ជាមួយគ្នានេះ ក្រសួងសុខាភិបាល ក៏បានប្រកាសពីករណីព្យាបាល ជាសះស្បើយអ្នកជំងឺកូវីដ-១៩ចំនួន ៤៩២នាក់ផងដែរ ។ ពួកគេត្រូវបានក្រុមគ្រូពេទ្យអនុញ្ញាតឱ្យចេញពីមន្ទីរពេទ្យត្រឡប់ទៅលំនៅឋានវិញ ដោយត្រូវបន្ត ការធ្វើចត្តាឡីស័ករយៈពេល ១៤ថ្ងៃ ។ ដោយឡែកអ្នកបាត់បង់ជីវិតថ្មីនៅថ្ងៃនេះមានចំនួន ៧នាក់ទៀតត្រូវបានក្រសួងសុខាភិបាលទទួលស្គាល់ថា បានស្លាប់ដោយសារជំងឺដ៏កាចសាហាវនេះ ដែលនាំឱ្យអ្នកស្លាប់កើនដល់ ២ ០៩៦នាក់…

ក្រសួងសុខាភិបាលកម្ពុជា បានរាយការណ៍នៅថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២១ នេះថា ខ្លួនបានបន្តរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ ចំនួន ៦៥៧ នាក់បន្ថែមទៀត ដោយតួលេខនេះនាំឱ្យកម្ពុជា មានអ្នកឆ្លងសរុបលើស ១សែននាក់ហើយ ខណៈអ្នកជំងឺចំនួន ៩នាក់ទៀត បាត់បង់ជីវិត ដោយសារមេរោគដ៏កាចសាហាវនេះ ។ តាមការចេញផ្សាយរបស់ក្រសួងសុខាភិបាល បញ្ជាក់ថា ក្នុងចំណោមអ្នកឆ្លងថ្មីទាំង ៦៥៧នាក់ខាងលើនេះ មាន ១៥៣នាក់ ជាករណីនាំចូលពីបរទេស ខណៈករណីឆ្លងសហគមន៍មានចំនួន ៥០៤នាក់។ ចំណែកឯអ្នកជំងឺដែលបានជាសះស្បើយនៅថ្ងៃដដែលនេះមានចំនួន ៥៧៨២នាក់ផងដែរ ។ សូមជម្រាបជូនថា គិតត្រឹមរសៀលថ្ងៃដដែលនេះ កម្ពុជា បានកត់ត្រាអ្នកឆ្លងជំងឺកូវីដ-១៩…

លោកស្រី ឱ វណ្ណឌីន ប្រធានគណៈកម្មការចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងក្របខ័ណ្ឌទូទាំងប្រទេស បានបង្ហាញក្តីបារម្ភក្នុងករណីណាមួយ ដែលអាចនាំឱ្យមានការនាំចូលនូវវីរុសកូវីដ-១៩ បំប្លែងថ្មីប្រភេទម៉ុយ (Mu) ចូលមកក្នុងប្រទេសកម្ពុជា ដូចករណីការឆ្លងចូលនៃវីរុសប្រភេទអាល់ហ្វា និងដែលតា នាពេលកន្លងមកដែរ ។ ការសម្ដែងក្ដីបារម្ភនេះធ្វើឡើងនៅក្នុងពេលបិទបញ្ចប់យុទ្ធនាការចាក់វ៉ាក់សាំងកូវីដ-១៩ នៅខេត្តស្វាយរៀង នៅថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២១ ។ ដោយជាមួយនឹងគ្នានោះ លោកស្រី អំពាវនាវដល់ពលរដ្ឋឱ្យមានការប្រុងប្រយ័ត្នពីវត្តមានមេរោគថ្មីនេះ ទោះបីជាមិនទាន់មានព័ត៌មានណាមួយដែលបង្ហាញពីវត្តមាននៃការឆ្លងចូលនូវវីរុសកូវីដ-១៩ បំប្លែងថ្មីប្រភេទម៉ុយនៅប្រទេសកម្ពុជាក៏ដោយ ។ លោកស្រី ឱ វណ្ណឌីន ថ្លែងថា៖ «មិនខុសអ្វីពីអាល់ហ្វា ឬដែលតាទេ ប្រសិនបើបងប្អូនប្រជាពលរដ្ឋមិនបន្តអនុវត្តនូវការការពារទប់ស្កាត់នូវការចម្លងវីរុសកូវីដ-១៩នេះទេ…

ករណីអ្នកឆ្លងកូវីដ-១៩ នៅកម្ពុជា នៅតែជាប្រធានបទ ក្តៅគគុកនៅឡើយ ដែលបានកើនដល់១០១ ៤៤៣ នាក់ បន្ទាប់ពីក្រសួងសុខាភិបាលបន្តរកឃើញករណីថ្មីចំនួន ៦៥៣នាក់បន្ថែមទៀត។ នេះបើតាមក្រសួងសុខាភិបាល ចេញសេចក្ដីជូនព័ត៌មាន នៅថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២១ ។ សេចក្តីជូនព័ត៌មានរបស់ក្រសួងសុខាភិបាល ដដែលបានឱ្យដឹងថា ក្នុងចំណោមករណីឆ្លងថ្មីទាំង ៦៥៣នាក់ នេះគឺមាន ៤៦៣នាក់ ជាប់ពាក់ព័ន្ធនឹងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ និង ១៣០នាក់ ជាករណីអ្នកដំណើរពីបរទេសចូលមកកម្ពុជា ។ រីឯអ្នកជាសះស្បើយបន្ថែមមានចំនួន ៤៦៣នាក់ផងដែរ ។ សូមជម្រាបថា គិតត្រឹមថ្ងៃទី១៥ ខែកញ្ញានេះ កម្ពុជា…

ករណីអ្នកឆ្លងកូវីដ-១៩ នៅកម្ពុជា នៅតែជាប្រធានបទ ក្តៅគគុកនៅឡើយ ដែលបានកើនដល់១០២ ១៣៦ នាក់ បន្ទាប់ពីក្រសួងសុខាភិបាលបន្តរកឃើញករណីថ្មីចំនួន ៦៩៣នាក់បន្ថែមទៀត។ នេះបើតាមក្រសួងសុខាភិបាល ចេញសេចក្ដីជូនព័ត៌មាន នៅថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២១ ។ សេចក្តីជូនព័ត៌មានរបស់ក្រសួងសុខាភិបាល ដដែលបានឱ្យដឹងថា ក្នុងចំណោមករណីឆ្លងថ្មីទាំង ៦៩៣នាក់ នេះគឺមាន ៥៨១នាក់ ជាប់ពាក់ព័ន្ធនឹងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ និង ១១២នាក់ ជាករណីអ្នកដំណើរពីបរទេសចូលមកកម្ពុជា ។ រីឯអ្នកជាសះស្បើយបន្ថែមមានចំនួន ៤៤៣នាក់ផងដែរ ។ សូមជម្រាបថា គិតត្រឹមថ្ងៃទី១៦ ខែកញ្ញានេះ កម្ពុជា…

ក្រសួងសុខាភិបាល នៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២១នេះ បានចេញសេចក្តីប្រកាសព័ត៌មាន បញ្ជាក់ពីការបន្តរកឃើញអ្នកឆ្លងកូវីដ-១៩ថ្មី ចំនួន ៦៩៨នាក់បន្ថែមទៀត ក្នុងនោះ ៥៤៧នាក់ ឆ្លងក្នុងព្រឹត្តិការណ៍សហគមន៍ និង ១៥១នាក់ ជាអ្នកដំណើរចូលមកកម្ពុជា ។ ជាមួយគ្នានេះ ក្រសួងសុខាភិបាល ក៏បានព្យាបាលជាសះស្បើយអ្នកជំងឺកូវីដ-១៩ ចំនួន ៤៦៥នាក់ ហើយក្រុមគ្រូពេទ្យបានអនុញ្ញាតឱ្យចេញពីមន្ទីរពេទ្យ ត្រឡប់ទៅលំនៅឋានវិញ ដោយត្រូវបន្តការធ្វើចត្តាឡីស័ករយៈពេល១៤ថ្ងៃ ។ ដោយឡែកអ្នកបាត់បង់ជីវិតថ្មី ចំនួន ១១នាក់ទៀត ត្រូវបានក្រសួងសុខាភិបាល ទទួលស្គាល់ថា ស្លាប់ដោយសារជំងឺដ៏កាចសាហាវនេះ ដែលនាំឱ្យអ្នកស្លាប់កើនដល់ ២០ ៨៩នាក់ហើយ…

ក្រសួងសុខាភិបាលកម្ពុជា បានរាយការណ៍នៅថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២១ នេះថា ខ្លួនបានបន្តរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ ចំនួន ៦២៩ នាក់បន្ថែមទៀត ខណៈអ្នកជំងឺចំនួន ៩នាក់ បាត់បង់ជីវិត នៅក្នុងរយៈពេល២៤ម៉ោងកន្លងទៅនេះ។ តាមការចេញផ្សាយរបស់ក្រសួងសុខាភិបាល បញ្ជាក់ថា ក្នុងចំណោមអ្នកឆ្លងថ្មីទាំង ៦២៩នាក់ខាងលើនេះ មានករណីឆ្លងសហគមន៍ ៥១៦នាក់ និងមាន ១១៣ នាក់ ជាករណីនាំចូលពីបរទេស។ ចំណែកឯអ្នកជំងឺដែលបានជាសះស្បើយនៅថ្ងៃដដែលនេះមានចំនួន ៤២២នាក់ ផងដែរ ។ គួរកត់សម្គាល់ថា ទិន្នន័យអ្នកឆ្លងនៅថ្ងៃនេះ មានការថយចុះបើធៀបថ្ងៃម្សិលមិញនេះ ដោយរកឃើញត្រឹមជាង៦០០ករណីក្នុងមួយថ្ងៃ ។ សូមជម្រាបជូនថា…

ភ្នំពេញ៖ ដំណើរទស្សនកិច្ចលោក វ៉ាង យី ជាទីព្រឹក្សារដ្ឋ និងជារដ្ឋមន្រ្តីក្រសួងការបរទេសនៃសារធារណរដ្ឋប្រជាមានិតចិន មកប្រទេសកម្ពុជាដែលមានរយៈពេលពីរថ្ងៃគឺចាប់ពីថ្ងៃទី១២ ដល់១៣ ខែកញ្ញាឆ្នាំ ២០២១។ ក្នុងដំណើរទស្សនៈកិច្ចនេះគឺដើម្បីប្រារពពិធីប្រគល់និងទទួលវិមានពហុកីដ្ឋានជាតិមរតកតេជោ ដែលពហុកីឡាដ្ឋាននេះស្ថិតនៅភូមិព្រែកតាសេក ខណ្ឌឬស្សីកែវ ចំងាយ ១២ គីឡូពីវត្តភ្នំ ដែលសាងសង់ក្នុងផ្ទៃដីសរុបប្រមាណជាតិ ៨៥ ហិចតា និង ៣៥អា អាចផ្ទុកទស្សនិកជនបានចំនួន ៦ម៉ឺននាក់ និងចំណាយថវិការអស់ប្រមាណជាង ២០០ លានដុល្លារ ដែលជាជំនួយរបស់សម្ព័ន្ធមិត្តចិន។ អត្ថន័នៃពហុកីឡាដ្ឋានជាតិមរតកតេជោ ទី១. បង្គោលប៉មមានរាងជាការសំពះ ជានិមិត្តរូបនៃការស្វាគមន៍នៃវប្បធម៌ អរិយធម៌របស់ប្រទេសកម្ពុជា ទី២….

ក្រសួងសុខាភិបាលកម្ពុជា បានរាយការណ៍នៅថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២១ នេះថា ខ្លួនបានបន្តរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ ចំនួន ៦៥៨នាក់បន្ថែមទៀត ខណៈអ្នកជំងឺចំនួន ៩នាក់ បាត់បង់ជីវិត នៅក្នុងរយៈពេល២៤ម៉ោងកន្លងទៅនេះ។ តាមការចេញផ្សាយរបស់ក្រសួងសុខាភិបាល បញ្ជាក់ថា ក្នុងចំណោមអ្នកឆ្លងថ្មីទាំង ៦៥៨នាក់ខាងលើនេះ មាន ១៦០នាក់ ជាករណីនាំចូលពីបរទេស។ ចំណែកឯអ្នកជំងឺដែលបានជាសះស្បើយនៅថ្ងៃដដែលនេះមានចំនួន ៤៩៩នាក់ ផងដែរ ។ គួរកត់សម្គាល់ថា ទិន្នន័យអ្នកឆ្លងនៅថ្ងៃនេះ មានការកើនឡើងបើធៀបក្នុងរយៈពេលមួយសប្តាហ៍កន្លងទៅនេះ ដោយរកឃើញត្រឹមជាង៥០០ករណីក្នុងមួយថ្ងៃ ។ សូមជម្រាបជូនថា គិតត្រឹមរសៀលថ្ងៃដដែលនេះ កម្ពុជា បានកត់ត្រាអ្នកឆ្លងជំងឺកូវីដ-១៩ សរុបនៅទូទាំងប្រទេសចំនួន…

ភ្នំពេញ៖ នៅថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២១ នេះក្រសួងសុខាភិបាល បានប្រកាសរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ ថ្មីចំនួន ៦៦២នាក់ផ្សេងទៀត ក្នុងនោះមាន ១៨០ នាក់ ជាករណីនាំចូលពីក្រៅប្រទេស ខណៈអ្នកជាសះស្បើយ ៤៩៣ នាក់ និងស្លាប់ថ្មី ១២នាក់ ។ គួររម្លឹកថា មកទល់ពេលនេះ កម្ពុចជាបានចំនួនអ្នកឆ្លងមេរោគដ៏កាចសាហាវនេះ មានសរុប ៩៩ ៥០៤ នាក់ ហើយមានអ្នកជាសះស្បើយសរុប ៩៣ ៩០៤នាក់ និងមានអ្នកស្លាប់សរុប ២០៤០នាក់ ។ សូមជម្រាបថា កំណើនអត្រាចាក់វ៉ាក់សាំងកូវីដ-១៩…

យុទ្ធនាការសាចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងខេត្តព្រះសីហនុ ដំណាក់កាលទី១ ជូនប្រជាពលរដ្ឋដែលមានអាយុចាប់ពី១៨ឆ្នាំឡើង ត្រូវបានប្រកាសបិទបញ្ចប់នៅព្រឹកថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២១ ក្រោមអធិបតីភាព លោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ក្របខណ្ឌទូទាំងប្រទេស និងវត្តមានរបស់ លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ។ លោកស្រី ឱ វណ្ណឌីន ក៏បានថ្លែងអំណរគុណ ចំពោះរដ្ឋបាលខេត្តព្រះសីហនុ ក្រុមគ្រូពេទ្យ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ ដែលបានបំពេញការងារសម្របសម្រួល ក្នុងយុទ្ធនាការចាក់វ៉ាក់សាំងកូវីដ-១៩ ទទួលបានលទ្ធផលល្អ។ ទន្ទឹមនឹងនោះ លោកស្រី បានលើកឡើងថា…

ភ្នំពេញៈ គិតត្រឹមថ្ងៃទី១០ ខែកញ្ញា អ្នកដែលបានចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ ១៩ ចាប់ពីអាយុ ១៨ ឆ្នាំឡើងទៅមាន ជាង ៩,៧ លាននាក់ ឬស្មើនឹង ៩៧ ភាគរយ បើធៀបនឹងចំនួនប្រជាជនគោលដៅ ១០ លាននាក់។ នេះបើយោងតាមរបាយការណ៍របស់គណៈកម្មការចំពោះកិច្ច ចាក់វ៉ាក់សាំងកូវីដ១៩ ក្នុងក្របខ័ណ្ឌទូទាំងប្រទេស។ របាយការណ៍បានឱ្យដឹងថា កុមារ និងយុវវ័យអាយុពី១២ ឆ្នាំ ទៅដល់ក្រោម ១៨ ឆ្នាំ ដែលបានចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ ១៩ មានចំនួនជិត ១,៧លាននាក់ ឬស្មើនឹង ៨៦…

ប្រមុខការទូតអាមេរិកលោកអង់តូនី ប៊្លីនកិន ផ្តើមទស្សនកិច្ចនៅក្នុងប្រទេសកាតានាថ្ងៃចន្ទ ទី៦ កញ្ញា។ នេះជាទស្សនកិច្ចលើកទី១ របស់លោកនៅកាតា តាំងពីថ្ងៃដែលពួកតាលីបង់បានឡើងកាន់អំណាចជាថ្មីនៅអាហ្វហ្កានីស្ថាន។ គោលដៅនៃទស្សនកិច្ច គឺដើម្បីនិយាយពីស្ថានការណ៍អាហ្វហ្កានីស្ថាន។ បន្ទាប់ពីកាតា លោកប៊្លីនកិននឹងបន្តដំណើរទៅកាន់ប្រទេសអាល្លឺម៉ង់ នៅទីនោះ លោកក៏នឹងលើកយករឿងអាហ្វហ្កានីស្ថានទៅជជែកជាមួយសមាភាគីចំនួន ២០ប្រទេសផ្សេងទៀតដែរ។ លោកអង់តូនី ប៊្លីនកិន ធ្វើដំណើរទៅប្រទេសកាតាព្រោះទីនោះជាប្រទេសដែលត្រូវបានគេចាត់ទុកជាដែនដីការទូតសម្រាប់ស្វែងរកដំណោះស្រាយឲ្យវិបត្តិអាហ្កហ្កានីស្ថាន ម្យ៉ាងវិញទៀតថ្នាក់ដឹកនាំកាតាកំពុងរក្សាទំនាក់ទំនងស្អិតរមួតជាមួយពួកតាលីបង់តាំងពីពួកនេះយកបានអំណាចជាថ្មីនាពាក់កណ្តាលខែសីហា។ គឺថ្នាក់ដឹកនាំកាតាដែលធ្លាប់បានជួយសម្រួលអស់រយៈពេលជាច្រើនខែឲ្យមានកិច្ចចរចារវាងអាមេរិក និងពួកតាលីបង់ក្នុងឆ្នាំ ២០២០។ តែគោលដៅសំខាន់នៃទស្សនកិច្ចរបស់លោកប៊្លីនកិននៅកាតាពេលនេះ គឺដើម្បីអរគុណដល់បណ្តាប្រទេសទទួលយកជនភៀសខ្លួនអាហ្វហ្កានីស្ថានដែលអាមេរិក និងប្រទេសបស្ចិមលោកផ្សេងទៀតបានជម្លៀសចេញពីព្រលានយន្តហោះក្រុងកាប៊ុលនាដំណាច់ខែសីហា។ ថ្នាក់ដឹកនាំកាតាដែលលោកប៊្លីនកិនមានជំនួបក៏មានប្រមុខការទូតម្នាក់ដែរ ហើយនាឱកាសនោះ លោកប៊្លីនកិនអរគុណកាតាដែលបានគាំទ្រ និងប្រឹងប្រែងជួយសម្រួលដល់ការជម្លៀសមនុស្សចេញពីព្រលានយន្តហោះក្រុងកាប៊ុល។ បន្ទាប់មក លោកប៊្លីនកិនជួបជាមួយមន្រ្តីទូតអាមេរិកដែលជម្លៀសចេញពីអាហ្វហ្កានីស្ថាន រួមទាំងជនជាតិអាហ្វហ្កានីស្ថាន។ តែគេមិនដឹងថា…

ក្រោយសង្គ្រាមលោកលើកទីពីរ លុយដុល្លារអាមេរិក បានក្លាយជា លុយបម្រុងអន្ដរជាតិ ឬ រូបិយប័ណ្ណបម្រុងអន្ដរជាតិ ជំនួស លុយផោនអង់គ្លេស។ ក្នុងប្រវត្តិសាស្រ្ដ លុយជាតិរបស់ប្រទេសមួយនឹងក្លាយជា លុយបម្រុងអន្តរជាតិ នៅពេលណាប្រទេសនោះមានសេដ្ឋកិច្ចធំជាងគេបំផុត។ ទៅថ្ងៃខាងមុខ ប្រសិនបើសេដ្ឋកិច្ចចិនធំជាងសេដ្ឋកិច្ចអាមេរិក លុយយ័ន (ចិន) នឹងជំនួសលុយដុល្លារអាមេរិក។ នាពេលបច្ចុប្បន្ន យោងតាមការស្ទង់មតិរបស់ធនាគារ The Bank for International Settlements ចំណែកចរាចរណ៍នៃលុយយ័ន ក្នុងប្រតិបត្តិការប្តូរប្រាក់បរទេសបានកើនឡើងពីតិចជាង ០,១% ក្នុងឆ្នាំ២០០៤ ដល់ ២% ក្នុងឆ្នាំ២០១៩។ ចរាចរណ៍លុយយ័ននេះនៅកម្រិតតិចតួចណាស់ បើប្រៀបធៀបទៅនឹងលុយដុល្លារអាមេរិក…