រុក្ខជាតិនិងសត្វទាំង ៧ តំណាងជានិមិត្តសញ្ញានៃព្រះរាជាណាចក្រកម្ពុជា

នៅក្នុងប្រទេសនិមួយៗលើលោកសុទ្ធតែមានរុក្ខជាតិ និងមច្ឆាដែលកម្រនិងមិមមានមានដុះ ឬរស់នៅក្នុងប្រទេសដទៃ ហើយរុក្ខជាតិនិង សត្វទាំងនេះត្រូវបានគេយកចិត្តទុកដាក់យ៉ាងក្នុងការថែរក្សានិងអភិក្ស ទុកធ្វើជានិមិត្តរូបប្រទេសរបស់គេ ចំណែកឯប្រទេសកម្ពុជាយើងក៏មិនខុសពីប្រទេសដទៃដែរ គឺមានរុក្ខជាតិ និងសត្វចំនួន ៧ ដែលជានិមិត្តរូបនៃប្រទេសយើង រុក្ខជាតិទាំងនោះមានដូចជា៖ ១. ដើមត្នោត (ជារុក្ខជាតិនិមិត្តរូប) ២. ចេកពងមាន់ (ជាផ្លែឈើនិមិត្តរូប) ៣.​ ផ្ការំដួល (ជាផ្កានិមិត្តរូប) ៤. គោព្រៃ (ជាសត្វចតុប្បាទនិមិត្តរូប) ៥. ត្រយង (ជាបក្សីនិមិត្តរូប) ៦. ត្រីគល់រាំង (ជាមច្ឆនិមិត្តរូប) ៧. អណ្តើកហ្លួង (ជាឩរង្គសត្វនិមិត្តរូប)…

ចំណីអាហារស្មានមិនដល់ ៣ យ៉ាង ដែលជួយបណ្តុះរោមភ្នែកអ្នកបានយ៉ាងស្អាត!

តើអ្នកមានរោមភ្នែកខ្លីមែនទេ? មានវិធីជាច្រើនដើម្បីធ្វើឱ្យរោមភ្នែកលូតលាស់វែងបានល្អ​ ដូចជាការប្រើថ្នាំបណ្តុះ ការម៉ាស្សារោមភ្នែក និង ការលាបម៉ាស្ការ៉ាធ្វើឱ្យរោមភ្នែកមើលទៅវែង។ តែមិនសូវជាមានអ្នកស្គាល់ប៉ុន្មានទេថាអាហារដើរតួរយ៉ាងសំខាន់ក្នុងធ្វើការបណ្តុះរោមភ្នែកអ្នក។ តាមការស្រាវជ្រាវបានបង្ហាញឱ្យឃើញថាមានអារហារចំនួន​៣ ដែលធ្វើឱ្យរោមភ្នែកអ្នកដុះបានយ៉ាងឆាប់រហ័យ! ១. ត្រីសាម៉ុង ត្រីសាម៉ុងគឺជាប្រភពនៃអាស៊ីតខ្លាញ់អូមេហ្គា៣ វីតាមីន D និងវីតាមីន B ។ អាស៊ីតខ្លាញ់អូមេហ្គា៣ ការពាររោមភ្នែករបស់អ្នកពីការបែកចុង និង ផុយជ្រុះ។ វីតាមីន D និងវីតាមីន B ជួយបង្កើនការលូតលាស់រោមភ្នែក។ ទទួលទានត្រីសាម៉ុង មិនត្រឹមតែឆ្ងាញ់នោះទេ ហើយថែមទាំងបានរោមភ្នែកដុះវែងស្អាតទៀតផង។ ២. ផ្សិត ផ្សិតគឺជាប្រភពវីតាមីន B3…

កម្ពុជា​បានសម្រេចចិត្តលក់​កាបូនដែលបានមកពីព្រៃឈើ​ឱ្យ​កូរ៉េ

រដ្ឋាភិបាល​កម្ពុជា បានសម្រេចចិត្តលក់​កាបូន​ដែល​បាន​មកពី​ព្រៃឈើ​ទៅ​ឱ្យ​រដ្ឋាភិបាល​កូរ៉េ ដែលគម្រោងនោះមានឈ្មើថា «គោល​នយោបាយ​កាប់​ឈើ​គ្មាន​ជាតិ​កាបូន»​ ហៅ​កាត់​ថា រេដបូក (REDD+) របាយការណ៍​អង្កេត​មួយ​ចុះ​ថ្ងៃ​ទី​២៤ ខែ​សីហា ឆ្នាំ​២០២១ របស់ Korea Ferderation for Environmental Movements ឱ្យ​ដឹង​ថា រដ្ឋាភិបាល​កូរ៉េ បាន​ចាប់ផ្តើម​គម្រោង​សាកល្បង​រេដបូក (REDD+) នៅ​ប្រទេស​ឥណ្ឌូនេស៊ី កាលពី​ឆ្នាំ​២០១៣ ក្រោយ​មក​ក៏​បាន​ពង្រីក​ដល់​ប្រទេស​កម្ពុជា ឡាវ និង​ភូមា។ គម្រោង​សាកល្បង «រេដបូក ទំរីង» នៅ​ប្រទេស​កម្ពុជា​នេះ ជា​គម្រោង​ទី​មួយ​ដែល​រដ្ឋាភិបាល​កូរ៉េ​ប្រើប្រាស់​សេវាកម្ម​ព្រៃឈើ​សម្រាប់​ទទួល​បាន​ឥណទាន​កាបូន ដើម្បី​កាត់បន្ថយ​ការ​បំភាយ​ឧស្ម័ន​ផ្ទះ​កញ្ចក់​ពី​ការ​ឈប់​កាប់​បំផ្លាញ​ព្រៃឈើ។ គម្រោង​រេដបូក​នេះ​មាន​គោលបំណង​ដើម្បី​ការពារ​ព្រៃឈើ​ឱ្យ​បាន​គង់វង្ស​សម្រាប់​ជា​ផល​ប្រយោជន៍​ជាតិ និង​ចូលរួម​កាត់បន្ថយ​ការ​ប្រែប្រួល​អាកាសធាតុ​សកល…

រូប​ថត​ជនភៀស​ខ្លួន​ខ្មែរ​នៅ​ក្រុង Chicago​ ​នៅ​​អាមេរិក​ទសវត្សរ៍​៨០​និង​៩០

រូបថតទាំងនេះបានដកស្រង់ចេញពីសៀវភៅមួយក្បាលមានចណជើងថា គ្រួសារ៖ ជ្រុង​មួយ​នៃ​ជីវិត​នៅ​តំបន់ Argyle និង​Glenwood» ​ឬ (Krousar: On the Corners of Argyle and Glenwood) ត្រូវបាន​រៀបរៀង​ឡើងដោយលោក Stuart Isett អ្នកថតរូបអាជីពជនជាតិអាមេរិកាំង លោក ស៊ីឡុង ឈុន (Silong Chhun) សិល្បៈករនិងសកម្មជនគាំពារសិទ្ធិពលរដ្ឋខ្មែរអាមេរិកាំងនៅទីក្រុង Tacoma រដ្ឋ Washington និងលោក ភីតធឺ ពិន (Peter Pin) អ្នកថតរូបអាជីពខ្មែរអាមេរិកាំង…

អាហ្វហ្កានីស្ថាន៖គ្រឿងសព្វាវុធអាមេរិកមួយចំនួនធំបានធ្លាក់ក្នុងកណ្តាប់ដៃតាលីបង់ក្រោយអាមេរិកចាកចេញ

នៅក្នុងប្រទេសអាហ្វហ្កានីស្ថាន មួយថ្ងៃក្រោយពីអាមេរិកបានដកទ័ពលើកចុងក្រោយចេញនាថ្ងៃទី៣១ សីហា ពួកតាលីបង់កំពុងបន្តប្រារព្វពិធីជ័យជំនះរបស់ខ្លួន។ ក្នុងឱកាសដើរដង្ហែរនៅតាមផ្លូវក្នុងទីក្រុងកាប៊ុល មានតាលីបង់មួយចំនួនថែមទាំងបានស្លៀកពាក់ជាឯកសណ្ឋានទាហានអាមេរិកាំងទៀតផង។ ក្រោយការសាទរជ័យជំនះ គឺឈានដល់ពេលដែលពួកតាលីបង់ត្រូវរៀបចំបង្កើតរដ្ឋាភិបាលថ្មីមួយ។ ដោយឡែក មានសំណួរទាក់ទងនឹងគ្រឿងសព្វាវុធដែលកងទ័ពអាមេរិកបានបំពាក់ឲ្យកងទ័ពអាហ្វហ្កានីស្ថាន និងទុកចោល។ តាមក្រសួងការពារជាតិអាមេរិក ឧទ្ធម្ភាគចក្រ និងយន្តហោះដែលអាមេរិកទុកចោលនៅព្រលានយន្តហោះក្រុងកាប៊ុលត្រូវបានកម្ទេចដោយមិនអាចប្រើបានទេ។ តើមានគ្រឿងបរិក្ខារយោធា និងអាវុធប្រភេទណាខ្លះដែលធ្លាក់ក្នុងដៃពួកតាលីបង់នៅក្រោយការចាកចេញរបស់ទាហានអាមេរិក?។ « កងទ័ពអាមេរិកបានចូលក្នុងប្រទេសអាហ្វហ្កានីស្ថានជាមួយនឹងគ្រឿងសព្វាវុធរបស់ខ្លួន។ តែអ្វីដែលនៅសេសសល់ គឺសុទ្ធសឹងជាសម្ភារៈបរិក្ខារ និងគ្រឿងសព្វាវុធដែលកងទ័ពអាមេរិកបានទុកឱ្យកងទ័ពអាហ្វហ្កានីស្ថាន។ កងទ័ពអាហ្វហ្កានីស្ថានមានចំនួន ២០០ ០០០នាក់។ ដូច្នេះអស់លោកគិតស្រម៉ៃទៅមើល ទ័ពអាហ្វហ្កានីស្ថានចំនួន ២០០ ០០០នាក់ដែលបំពាក់ដោយអាវុធទំនើបៗដូចកងទ័ពអាមេរិកាំង។ នៅក្នុងចំណោមអាវុធទំនើបៗទាំងអស់នេះ មានមួយភាគធំបានធ្លាក់ក្នុងកណ្តាប់ដៃពួកតាលីបង់។ ដូច្នេះគេត្រូវតែធ្វើការកម្ទេចវាចោល ពិសេសអាវុធធុនធ្ងន់ ដូចជាឧទ្ធម្ភាគចក្រ…

ចិនបង្កើនទំនាក់ទំនងស៊ីជម្រៅជាមួយ អាហ្វហ្គានីស្ថាន ក្រោយ អាមេរិក ដកទ័ព

(ប៉េកាំង)៖ យោងតាមការចេញផ្សាយ ដោយទីភ្នាក់ងារព័ត៌មាន Reuters នាព្រឹកថ្ងៃពុធ ទី០១ ខែកញ្ញា ឆ្នាំ២០២១ បានឱ្យដឹងថា៖ ក្រសួងការបរទេសចិនបានប្រកាសថា ការដកកងទ័ពអាមេរិកទាំងអស់ ចេញពីទឹកដីអាហ្វហហ្គានីស្ថាន គឺជាការផ្តល់ឱកាសមួយ សម្រាប់ប្រទេសអាស៊ីខាងត្បូងមួយនេះ និងជាការបិទបញ្ចប់សង្គ្រាមអូសបន្លាយដ៏យូរនៅក្នុងប្រទេស និងបញ្ចប់ការជម្លៀសមនុស្សតាមផ្លូវអាកាស នៅអាកាយានដ្ឋានអន្តរជាតិទីក្រុងកាប៊ុល។ ក្រសួងការបរទេសចិនបានរិះគន់ជាបន្តបន្ទាប់ ចំពោះការដកកងទ័ពចេញយ៉ាងតក់ក្រហល និងបង្កភាពចលាចលដោយសហរដ្ឋអាមេរិក ហើយចិនក៏បានប្រកាសទៀតថា ខ្លួនបានត្រៀមរួចជាសម្រេច នៅក្នុងការធ្វើឱ្យទំនាក់់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការជាមួយក្រុមតាលីបង់ កាន់តែស្អិតរមួត។ នៅក្នុងសន្និសីទសារព័ត៌មាន នៅថ្ងៃអង្គារសប្តាហ៍នេះ អ្នកនាំពាក្យក្រសួងការបរទេសចិន លោក វ៉ាង វិនពីន (Wang Wenbin)…

បន្ទាប់ពីបាន​ដក​ទ័ព​អស់លោក​​ Joe Biden នៅ​តែ​រក្សា​ការ​សម្រេច​របស់​លោក​ក្នុង​ការ​បញ្ចប់​សង្គ្រាម​នៅ​អាហ្វហ្គានីស្ថាន

វ៉ាស៊ីនតោន — ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​លោក Joe Biden កាល​ពី​ថ្ងៃ​អង្គារ ​បាន​ថ្លែង​​ជា​ថ្មី​នូវ​សេចក្តី​សម្រេច​របស់​លោក​ក្នុង​ការ​បញ្ចប់​សង្គ្រាម​រយៈ​ពេល​ពីរ​ទសវត្សរ៍​របស់​អាមេរិក​នៅ​ក្នុង​ប្រទេស​អាហ្វហ្គានីស្ថាន ដោយ​លោក​ថ្លែង​ថា៖ «ខ្ញុំ​ប្តេជ្ញា​ថា​នឹង​មិនបន្ត​អូសបន្លាយ​សង្គ្រាមរាំរ៉ៃនេះទេ ហើយ​ខ្ញុំ​ក៏​នឹងមិន​បន្ត​អូសបន្លាយ​ដក​ទ័ពចេញ​ ដែល​មិន​ចេះ​ចប់​នេះ​ដែរ»។ លោកបានថ្លែងទៅ​កាន់​សារធារណជន​ពី​សេតវិមាន លោក ​Biden ថា៖ «កាល​ពី​យប់​មិញ សហរដ្ឋ​អាមេរិក​បាន​បញ្ចប់​សង្គ្រាម​រយៈ​ពេល​ ២ ទសវត្សរ៍​នៅ​ក្នុង​ប្រទេស​អាហ្វហ្គានីស្ថាន»។ ​លោក​បានបន្តថា នេះ​គឺ​ជា​សង្គ្រាម​យូរ​បំផុត​របស់​សហរដ្ឋ​អាមេរិក។ ​ថ្លែង​អំពី​ការ​ជម្លៀស​ពលរដ្ឋ​អាមេរិក​និង​អាហ្វហ្គានីស្ថានក្រោយ​ការ​ឡើង​កាន់កាប់​អំណាច​របស់​ក្រុម​តាលីបង់ លោក Biden ​បាន​និយាយ​ថា៖ «យើង​បាន​ជម្លៀស​មនុស្ស​តាម​ផ្លូវ​អាកាស​ក្នុង​ចំនួន​ដ៏​ច្រើន​បំផុត​មួយ​ក្នុង​ប្រវត្តិសាស្ត្រ ដោយ​ជម្លៀស​បាន​មនុស្ស​ជាង ១ សែន ២ ម៉ឺន​នាក់​ដោយ​សុវត្ថិភាព»។ លោក​បាន​ថ្លែង​បន្ថែម​ថា៖ «មិន​ដែល​មាន​ប្រទេស​ជាតិ​ណា​ផ្សេង​ទៀត​ធ្លាប់​ធ្វើ​បាន​ដូច្នេះ​ទេ»។…