
ភ្នំពេញ៖ ដំណើរទស្សនកិច្ចលោក វ៉ាង យី ជាទីព្រឹក្សារដ្ឋ និងជារដ្ឋមន្រ្តីក្រសួងការបរទេសនៃសារធារណរដ្ឋប្រជាមានិតចិន មកប្រទេសកម្ពុជាដែលមានរយៈពេលពីរថ្ងៃគឺចាប់ពីថ្ងៃទី១២ ដល់១៣ ខែកញ្ញាឆ្នាំ ២០២១។ ក្នុងដំណើរទស្សនៈកិច្ចនេះគឺដើម្បីប្រារពពិធីប្រគល់និងទទួលវិមានពហុកីដ្ឋានជាតិមរតកតេជោ ដែលពហុកីឡាដ្ឋាននេះស្ថិតនៅភូមិព្រែកតាសេក ខណ្ឌឬស្សីកែវ ចំងាយ ១២ គីឡូពីវត្តភ្នំ ដែលសាងសង់ក្នុងផ្ទៃដីសរុបប្រមាណជាតិ ៨៥ ហិចតា និង ៣៥អា អាចផ្ទុកទស្សនិកជនបានចំនួន ៦ម៉ឺននាក់ និងចំណាយថវិការអស់ប្រមាណជាង ២០០ លានដុល្លារ ដែលជាជំនួយរបស់សម្ព័ន្ធមិត្តចិន។ អត្ថន័នៃពហុកីឡាដ្ឋានជាតិមរតកតេជោ ទី១. បង្គោលប៉មមានរាងជាការសំពះ ជានិមិត្តរូបនៃការស្វាគមន៍នៃវប្បធម៌ អរិយធម៌របស់ប្រទេសកម្ពុជា ទី២….

ក្រោយសង្គ្រាមលោកលើកទីពីរ លុយដុល្លារអាមេរិក បានក្លាយជា លុយបម្រុងអន្ដរជាតិ ឬ រូបិយប័ណ្ណបម្រុងអន្ដរជាតិ ជំនួស លុយផោនអង់គ្លេស។ ក្នុងប្រវត្តិសាស្រ្ដ លុយជាតិរបស់ប្រទេសមួយនឹងក្លាយជា លុយបម្រុងអន្តរជាតិ នៅពេលណាប្រទេសនោះមានសេដ្ឋកិច្ចធំជាងគេបំផុត។ ទៅថ្ងៃខាងមុខ ប្រសិនបើសេដ្ឋកិច្ចចិនធំជាងសេដ្ឋកិច្ចអាមេរិក លុយយ័ន (ចិន) នឹងជំនួសលុយដុល្លារអាមេរិក។ នាពេលបច្ចុប្បន្ន យោងតាមការស្ទង់មតិរបស់ធនាគារ The Bank for International Settlements ចំណែកចរាចរណ៍នៃលុយយ័ន ក្នុងប្រតិបត្តិការប្តូរប្រាក់បរទេសបានកើនឡើងពីតិចជាង ០,១% ក្នុងឆ្នាំ២០០៤ ដល់ ២% ក្នុងឆ្នាំ២០១៩។ ចរាចរណ៍លុយយ័ននេះនៅកម្រិតតិចតួចណាស់ បើប្រៀបធៀបទៅនឹងលុយដុល្លារអាមេរិក…

រដ្ឋាភិបាលកម្ពុជា បានសម្រេចចិត្តលក់កាបូនដែលបានមកពីព្រៃឈើទៅឱ្យរដ្ឋាភិបាលកូរ៉េ ដែលគម្រោងនោះមានឈ្មើថា «គោលនយោបាយកាប់ឈើគ្មានជាតិកាបូន» ហៅកាត់ថា រេដបូក (REDD+) របាយការណ៍អង្កេតមួយចុះថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២១ របស់ Korea Ferderation for Environmental Movements ឱ្យដឹងថា រដ្ឋាភិបាលកូរ៉េ បានចាប់ផ្តើមគម្រោងសាកល្បងរេដបូក (REDD+) នៅប្រទេសឥណ្ឌូនេស៊ី កាលពីឆ្នាំ២០១៣ ក្រោយមកក៏បានពង្រីកដល់ប្រទេសកម្ពុជា ឡាវ និងភូមា។ គម្រោងសាកល្បង «រេដបូក ទំរីង» នៅប្រទេសកម្ពុជានេះ ជាគម្រោងទីមួយដែលរដ្ឋាភិបាលកូរ៉េប្រើប្រាស់សេវាកម្មព្រៃឈើសម្រាប់ទទួលបានឥណទានកាបូន ដើម្បីកាត់បន្ថយការបំភាយឧស្ម័នផ្ទះកញ្ចក់ពីការឈប់កាប់បំផ្លាញព្រៃឈើ។ គម្រោងរេដបូកនេះមានគោលបំណងដើម្បីការពារព្រៃឈើឱ្យបានគង់វង្សសម្រាប់ជាផលប្រយោជន៍ជាតិ និងចូលរួមកាត់បន្ថយការប្រែប្រួលអាកាសធាតុសកល…

រូបថតទាំងនេះបានដកស្រង់ចេញពីសៀវភៅមួយក្បាលមានចណជើងថា គ្រួសារ៖ ជ្រុងមួយនៃជីវិតនៅតំបន់ Argyle និងGlenwood» ឬ (Krousar: On the Corners of Argyle and Glenwood) ត្រូវបានរៀបរៀងឡើងដោយលោក Stuart Isett អ្នកថតរូបអាជីពជនជាតិអាមេរិកាំង លោក ស៊ីឡុង ឈុន (Silong Chhun) សិល្បៈករនិងសកម្មជនគាំពារសិទ្ធិពលរដ្ឋខ្មែរអាមេរិកាំងនៅទីក្រុង Tacoma រដ្ឋ Washington និងលោក ភីតធឺ ពិន (Peter Pin) អ្នកថតរូបអាជីពខ្មែរអាមេរិកាំង…