
នៅក្នុងប្រទេសនិមួយៗលើលោកសុទ្ធតែមានរុក្ខជាតិ និងមច្ឆាដែលកម្រនិងមិមមានមានដុះ ឬរស់នៅក្នុងប្រទេសដទៃ ហើយរុក្ខជាតិនិង សត្វទាំងនេះត្រូវបានគេយកចិត្តទុកដាក់យ៉ាងក្នុងការថែរក្សានិងអភិក្ស ទុកធ្វើជានិមិត្តរូបប្រទេសរបស់គេ ចំណែកឯប្រទេសកម្ពុជាយើងក៏មិនខុសពីប្រទេសដទៃដែរ គឺមានរុក្ខជាតិ និងសត្វចំនួន ៧ ដែលជានិមិត្តរូបនៃប្រទេសយើង រុក្ខជាតិទាំងនោះមានដូចជា៖ ១. ដើមត្នោត (ជារុក្ខជាតិនិមិត្តរូប) ២. ចេកពងមាន់ (ជាផ្លែឈើនិមិត្តរូប) ៣. ផ្ការំដួល (ជាផ្កានិមិត្តរូប) ៤. គោព្រៃ (ជាសត្វចតុប្បាទនិមិត្តរូប) ៥. ត្រយង (ជាបក្សីនិមិត្តរូប) ៦. ត្រីគល់រាំង (ជាមច្ឆនិមិត្តរូប) ៧. អណ្តើកហ្លួង (ជាឩរង្គសត្វនិមិត្តរូប)…

តើអ្នកមានរោមភ្នែកខ្លីមែនទេ? មានវិធីជាច្រើនដើម្បីធ្វើឱ្យរោមភ្នែកលូតលាស់វែងបានល្អ ដូចជាការប្រើថ្នាំបណ្តុះ ការម៉ាស្សារោមភ្នែក និង ការលាបម៉ាស្ការ៉ាធ្វើឱ្យរោមភ្នែកមើលទៅវែង។ តែមិនសូវជាមានអ្នកស្គាល់ប៉ុន្មានទេថាអាហារដើរតួរយ៉ាងសំខាន់ក្នុងធ្វើការបណ្តុះរោមភ្នែកអ្នក។ តាមការស្រាវជ្រាវបានបង្ហាញឱ្យឃើញថាមានអារហារចំនួន៣ ដែលធ្វើឱ្យរោមភ្នែកអ្នកដុះបានយ៉ាងឆាប់រហ័យ! ១. ត្រីសាម៉ុង ត្រីសាម៉ុងគឺជាប្រភពនៃអាស៊ីតខ្លាញ់អូមេហ្គា៣ វីតាមីន D និងវីតាមីន B ។ អាស៊ីតខ្លាញ់អូមេហ្គា៣ ការពាររោមភ្នែករបស់អ្នកពីការបែកចុង និង ផុយជ្រុះ។ វីតាមីន D និងវីតាមីន B ជួយបង្កើនការលូតលាស់រោមភ្នែក។ ទទួលទានត្រីសាម៉ុង មិនត្រឹមតែឆ្ងាញ់នោះទេ ហើយថែមទាំងបានរោមភ្នែកដុះវែងស្អាតទៀតផង។ ២. ផ្សិត ផ្សិតគឺជាប្រភពវីតាមីន B3…

រដ្ឋាភិបាលកម្ពុជា បានសម្រេចចិត្តលក់កាបូនដែលបានមកពីព្រៃឈើទៅឱ្យរដ្ឋាភិបាលកូរ៉េ ដែលគម្រោងនោះមានឈ្មើថា «គោលនយោបាយកាប់ឈើគ្មានជាតិកាបូន» ហៅកាត់ថា រេដបូក (REDD+) របាយការណ៍អង្កេតមួយចុះថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២១ របស់ Korea Ferderation for Environmental Movements ឱ្យដឹងថា រដ្ឋាភិបាលកូរ៉េ បានចាប់ផ្តើមគម្រោងសាកល្បងរេដបូក (REDD+) នៅប្រទេសឥណ្ឌូនេស៊ី កាលពីឆ្នាំ២០១៣ ក្រោយមកក៏បានពង្រីកដល់ប្រទេសកម្ពុជា ឡាវ និងភូមា។ គម្រោងសាកល្បង «រេដបូក ទំរីង» នៅប្រទេសកម្ពុជានេះ ជាគម្រោងទីមួយដែលរដ្ឋាភិបាលកូរ៉េប្រើប្រាស់សេវាកម្មព្រៃឈើសម្រាប់ទទួលបានឥណទានកាបូន ដើម្បីកាត់បន្ថយការបំភាយឧស្ម័នផ្ទះកញ្ចក់ពីការឈប់កាប់បំផ្លាញព្រៃឈើ។ គម្រោងរេដបូកនេះមានគោលបំណងដើម្បីការពារព្រៃឈើឱ្យបានគង់វង្សសម្រាប់ជាផលប្រយោជន៍ជាតិ និងចូលរួមកាត់បន្ថយការប្រែប្រួលអាកាសធាតុសកល…

រូបថតទាំងនេះបានដកស្រង់ចេញពីសៀវភៅមួយក្បាលមានចណជើងថា គ្រួសារ៖ ជ្រុងមួយនៃជីវិតនៅតំបន់ Argyle និងGlenwood» ឬ (Krousar: On the Corners of Argyle and Glenwood) ត្រូវបានរៀបរៀងឡើងដោយលោក Stuart Isett អ្នកថតរូបអាជីពជនជាតិអាមេរិកាំង លោក ស៊ីឡុង ឈុន (Silong Chhun) សិល្បៈករនិងសកម្មជនគាំពារសិទ្ធិពលរដ្ឋខ្មែរអាមេរិកាំងនៅទីក្រុង Tacoma រដ្ឋ Washington និងលោក ភីតធឺ ពិន (Peter Pin) អ្នកថតរូបអាជីពខ្មែរអាមេរិកាំង…

នៅក្នុងប្រទេសអាហ្វហ្កានីស្ថាន មួយថ្ងៃក្រោយពីអាមេរិកបានដកទ័ពលើកចុងក្រោយចេញនាថ្ងៃទី៣១ សីហា ពួកតាលីបង់កំពុងបន្តប្រារព្វពិធីជ័យជំនះរបស់ខ្លួន។ ក្នុងឱកាសដើរដង្ហែរនៅតាមផ្លូវក្នុងទីក្រុងកាប៊ុល មានតាលីបង់មួយចំនួនថែមទាំងបានស្លៀកពាក់ជាឯកសណ្ឋានទាហានអាមេរិកាំងទៀតផង។ ក្រោយការសាទរជ័យជំនះ គឺឈានដល់ពេលដែលពួកតាលីបង់ត្រូវរៀបចំបង្កើតរដ្ឋាភិបាលថ្មីមួយ។ ដោយឡែក មានសំណួរទាក់ទងនឹងគ្រឿងសព្វាវុធដែលកងទ័ពអាមេរិកបានបំពាក់ឲ្យកងទ័ពអាហ្វហ្កានីស្ថាន និងទុកចោល។ តាមក្រសួងការពារជាតិអាមេរិក ឧទ្ធម្ភាគចក្រ និងយន្តហោះដែលអាមេរិកទុកចោលនៅព្រលានយន្តហោះក្រុងកាប៊ុលត្រូវបានកម្ទេចដោយមិនអាចប្រើបានទេ។ តើមានគ្រឿងបរិក្ខារយោធា និងអាវុធប្រភេទណាខ្លះដែលធ្លាក់ក្នុងដៃពួកតាលីបង់នៅក្រោយការចាកចេញរបស់ទាហានអាមេរិក?។ « កងទ័ពអាមេរិកបានចូលក្នុងប្រទេសអាហ្វហ្កានីស្ថានជាមួយនឹងគ្រឿងសព្វាវុធរបស់ខ្លួន។ តែអ្វីដែលនៅសេសសល់ គឺសុទ្ធសឹងជាសម្ភារៈបរិក្ខារ និងគ្រឿងសព្វាវុធដែលកងទ័ពអាមេរិកបានទុកឱ្យកងទ័ពអាហ្វហ្កានីស្ថាន។ កងទ័ពអាហ្វហ្កានីស្ថានមានចំនួន ២០០ ០០០នាក់។ ដូច្នេះអស់លោកគិតស្រម៉ៃទៅមើល ទ័ពអាហ្វហ្កានីស្ថានចំនួន ២០០ ០០០នាក់ដែលបំពាក់ដោយអាវុធទំនើបៗដូចកងទ័ពអាមេរិកាំង។ នៅក្នុងចំណោមអាវុធទំនើបៗទាំងអស់នេះ មានមួយភាគធំបានធ្លាក់ក្នុងកណ្តាប់ដៃពួកតាលីបង់។ ដូច្នេះគេត្រូវតែធ្វើការកម្ទេចវាចោល ពិសេសអាវុធធុនធ្ងន់ ដូចជាឧទ្ធម្ភាគចក្រ…

(ប៉េកាំង)៖ យោងតាមការចេញផ្សាយ ដោយទីភ្នាក់ងារព័ត៌មាន Reuters នាព្រឹកថ្ងៃពុធ ទី០១ ខែកញ្ញា ឆ្នាំ២០២១ បានឱ្យដឹងថា៖ ក្រសួងការបរទេសចិនបានប្រកាសថា ការដកកងទ័ពអាមេរិកទាំងអស់ ចេញពីទឹកដីអាហ្វហហ្គានីស្ថាន គឺជាការផ្តល់ឱកាសមួយ សម្រាប់ប្រទេសអាស៊ីខាងត្បូងមួយនេះ និងជាការបិទបញ្ចប់សង្គ្រាមអូសបន្លាយដ៏យូរនៅក្នុងប្រទេស និងបញ្ចប់ការជម្លៀសមនុស្សតាមផ្លូវអាកាស នៅអាកាយានដ្ឋានអន្តរជាតិទីក្រុងកាប៊ុល។ ក្រសួងការបរទេសចិនបានរិះគន់ជាបន្តបន្ទាប់ ចំពោះការដកកងទ័ពចេញយ៉ាងតក់ក្រហល និងបង្កភាពចលាចលដោយសហរដ្ឋអាមេរិក ហើយចិនក៏បានប្រកាសទៀតថា ខ្លួនបានត្រៀមរួចជាសម្រេច នៅក្នុងការធ្វើឱ្យទំនាក់់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការជាមួយក្រុមតាលីបង់ កាន់តែស្អិតរមួត។ នៅក្នុងសន្និសីទសារព័ត៌មាន នៅថ្ងៃអង្គារសប្តាហ៍នេះ អ្នកនាំពាក្យក្រសួងការបរទេសចិន លោក វ៉ាង វិនពីន (Wang Wenbin)…

វ៉ាស៊ីនតោន — ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Joe Biden កាលពីថ្ងៃអង្គារ បានថ្លែងជាថ្មីនូវសេចក្តីសម្រេចរបស់លោកក្នុងការបញ្ចប់សង្គ្រាមរយៈពេលពីរទសវត្សរ៍របស់អាមេរិកនៅក្នុងប្រទេសអាហ្វហ្គានីស្ថាន ដោយលោកថ្លែងថា៖ «ខ្ញុំប្តេជ្ញាថានឹងមិនបន្តអូសបន្លាយសង្គ្រាមរាំរ៉ៃនេះទេ ហើយខ្ញុំក៏នឹងមិនបន្តអូសបន្លាយដកទ័ពចេញ ដែលមិនចេះចប់នេះដែរ»។ លោកបានថ្លែងទៅកាន់សារធារណជនពីសេតវិមាន លោក Biden ថា៖ «កាលពីយប់មិញ សហរដ្ឋអាមេរិកបានបញ្ចប់សង្គ្រាមរយៈពេល ២ ទសវត្សរ៍នៅក្នុងប្រទេសអាហ្វហ្គានីស្ថាន»។ លោកបានបន្តថា នេះគឺជាសង្គ្រាមយូរបំផុតរបស់សហរដ្ឋអាមេរិក។ ថ្លែងអំពីការជម្លៀសពលរដ្ឋអាមេរិកនិងអាហ្វហ្គានីស្ថានក្រោយការឡើងកាន់កាប់អំណាចរបស់ក្រុមតាលីបង់ លោក Biden បាននិយាយថា៖ «យើងបានជម្លៀសមនុស្សតាមផ្លូវអាកាសក្នុងចំនួនដ៏ច្រើនបំផុតមួយក្នុងប្រវត្តិសាស្ត្រ ដោយជម្លៀសបានមនុស្សជាង ១ សែន ២ ម៉ឺននាក់ដោយសុវត្ថិភាព»។ លោកបានថ្លែងបន្ថែមថា៖ «មិនដែលមានប្រទេសជាតិណាផ្សេងទៀតធ្លាប់ធ្វើបានដូច្នេះទេ»។…