ចំណីអាហារស្មានមិនដល់ ៣ យ៉ាង ដែលជួយបណ្តុះរោមភ្នែកអ្នកបានយ៉ាងស្អាត!

តើអ្នកមានរោមភ្នែកខ្លីមែនទេ? មានវិធីជាច្រើនដើម្បីធ្វើឱ្យរោមភ្នែកលូតលាស់វែងបានល្អ​ ដូចជាការប្រើថ្នាំបណ្តុះ ការម៉ាស្សារោមភ្នែក និង ការលាបម៉ាស្ការ៉ាធ្វើឱ្យរោមភ្នែកមើលទៅវែង។ តែមិនសូវជាមានអ្នកស្គាល់ប៉ុន្មានទេថាអាហារដើរតួរយ៉ាងសំខាន់ក្នុងធ្វើការបណ្តុះរោមភ្នែកអ្នក។ តាមការស្រាវជ្រាវបានបង្ហាញឱ្យឃើញថាមានអារហារចំនួន​៣ ដែលធ្វើឱ្យរោមភ្នែកអ្នកដុះបានយ៉ាងឆាប់រហ័យ! ១. ត្រីសាម៉ុង ត្រីសាម៉ុងគឺជាប្រភពនៃអាស៊ីតខ្លាញ់អូមេហ្គា៣ វីតាមីន D និងវីតាមីន B ។ អាស៊ីតខ្លាញ់អូមេហ្គា៣ ការពាររោមភ្នែករបស់អ្នកពីការបែកចុង និង ផុយជ្រុះ។ វីតាមីន D និងវីតាមីន B ជួយបង្កើនការលូតលាស់រោមភ្នែក។ ទទួលទានត្រីសាម៉ុង មិនត្រឹមតែឆ្ងាញ់នោះទេ ហើយថែមទាំងបានរោមភ្នែកដុះវែងស្អាតទៀតផង។ ២. ផ្សិត ផ្សិតគឺជាប្រភពវីតាមីន B3…