ប្រមុខការទូតអាមេរិកធ្វើដំណើរទៅកាតាក្រោយតាលីបង់កាន់កាប់អាហ្វហ្កានីស្ថាន

ប្រមុខ​ការទូត​អាមេរិក​លោក​អង់តូនី ប៊្លីនកិន​ ផ្តើម​ទស្សនកិច្ច​នៅ​ក្នុង​ប្រទេស​កាតា​នា​ថ្ងៃ​ចន្ទ ទី៦ កញ្ញា។ នេះ​ជា​ទស្សនកិច្ច​លើកទី១ របស់​លោក​នៅ​កាតា តាំង​ពី​ថ្ងៃ​ដែល​ពួក​តាលីបង់​បាន​ឡើង​កាន់​អំណាច​ជា​ថ្មី​នៅ​អាហ្វហ្កានីស្ថាន។ គោលដៅ​នៃ​ទស្សនកិច្ច គឺ​ដើម្បី​និយាយ​ពី​ស្ថានការណ៍​អាហ្វហ្កានីស្ថាន។ បន្ទាប់​ពី​កាតា លោក​ប៊្លីនកិន​នឹង​បន្ត​ដំណើរ​ទៅ​កាន់​ប្រទេស​អាល្លឺម៉ង់ ​នៅ​ទីនោះ លោក​ក៏​នឹង​លើក​យក​រឿង​អាហ្វហ្កានីស្ថាន​ទៅ​ជជែក​ជាមួយ​សមាភាគី​ចំនួន ២០ប្រទេស​ផ្សេង​ទៀត​ដែរ។ លោក​អង់តូនី ប៊្លីនកិន​ ធ្វើដំណើរទៅ​ប្រទេស​កាតាព្រោះ​ទីនោះជាប្រទេសដែល​ត្រូវ​បាន​គេ​ចាត់​ទុក​ជា​ដែនដី​ការទូត​សម្រាប់​ស្វែង​រក​ដំណោះស្រាយ​ឲ្យ​វិបត្តិ​អាហ្កហ្កានីស្ថាន ម្យ៉ាងវិញទៀតថ្នាក់ដឹកនាំ​កាតា​កំពុង​រក្សា​ទំនាក់ទំនង​ស្អិតរមួត​ជាមួយ​ពួក​តាលីបង់​តាំង​ពី​ពួក​នេះ​យក​បាន​អំណាច​ជា​ថ្មី​នា​ពាក់​កណ្តាល​ខែ​សីហា។ គឺ​ថ្នាក់ដឹកនាំ​កាតា​ដែល​ធ្លាប់​បាន​ជួយ​សម្រួល​អស់​រយៈ​ពេល​ជា​ច្រើន​ខែ​ឲ្យ​មាន​កិច្ចចរចា​រវាង​អាមេរិក និង​ពួក​តាលីបង់​ក្នុង​ឆ្នាំ ២០២០។ តែ​គោលដៅ​សំខាន់​នៃ​ទស្សនកិច្ច​របស់​លោក​ប៊្លីនកិន​នៅ​កាតា​ពេល​នេះ គឺ​ដើម្បី​អរគុណ​ដល់​បណ្តា​ប្រទេស​ទទួល​យក​ជនភៀសខ្លួន​អាហ្វហ្កានីស្ថាន​ដែល​អាមេរិក និង​ប្រទេស​បស្ចិមលោក​ផ្សេង​ទៀត​បាន​ជម្លៀស​ចេញ​ពី​ព្រលាន​យន្តហោះ​ក្រុង​កាប៊ុល​នា​ដំណាច់​ខែ​សីហា។ ថ្នាក់ដឹកនាំ​កាតា​ដែល​លោក​ប៊្លីនកិន​មាន​ជំនួប​ក៏​មាន​ប្រមុខការទូត​ម្នាក់​ដែរ ហើយ​នា​ឱកាស​នោះ លោក​ប៊្លីនកិន​អរគុណ​កាតា​ដែល​បាន​គាំទ្រ និង​ប្រឹងប្រែង​ជួយ​សម្រួល​ដល់​ការ​ជម្លៀស​មនុស្ស​ចេញ​ពី​ព្រលាន​យន្តហោះ​ក្រុង​កាប៊ុល។ បន្ទាប់​មក លោក​ប៊្លីនកិន​ជួប​ជាមួយ​មន្រ្តីទូតអាមេរិក​ដែល​ជម្លៀស​ចេញ​ពី​អាហ្វហ្កានីស្ថាន រួម​ទាំង​ជនជាតិ​អាហ្វហ្កានីស្ថាន។ តែ​គេ​មិន​ដឹង​ថា…

អាហ្វហ្កានីស្ថាន៖គ្រឿងសព្វាវុធអាមេរិកមួយចំនួនធំបានធ្លាក់ក្នុងកណ្តាប់ដៃតាលីបង់ក្រោយអាមេរិកចាកចេញ

នៅក្នុងប្រទេសអាហ្វហ្កានីស្ថាន មួយថ្ងៃក្រោយពីអាមេរិកបានដកទ័ពលើកចុងក្រោយចេញនាថ្ងៃទី៣១ សីហា ពួកតាលីបង់កំពុងបន្តប្រារព្វពិធីជ័យជំនះរបស់ខ្លួន។ ក្នុងឱកាសដើរដង្ហែរនៅតាមផ្លូវក្នុងទីក្រុងកាប៊ុល មានតាលីបង់មួយចំនួនថែមទាំងបានស្លៀកពាក់ជាឯកសណ្ឋានទាហានអាមេរិកាំងទៀតផង។ ក្រោយការសាទរជ័យជំនះ គឺឈានដល់ពេលដែលពួកតាលីបង់ត្រូវរៀបចំបង្កើតរដ្ឋាភិបាលថ្មីមួយ។ ដោយឡែក មានសំណួរទាក់ទងនឹងគ្រឿងសព្វាវុធដែលកងទ័ពអាមេរិកបានបំពាក់ឲ្យកងទ័ពអាហ្វហ្កានីស្ថាន និងទុកចោល។ តាមក្រសួងការពារជាតិអាមេរិក ឧទ្ធម្ភាគចក្រ និងយន្តហោះដែលអាមេរិកទុកចោលនៅព្រលានយន្តហោះក្រុងកាប៊ុលត្រូវបានកម្ទេចដោយមិនអាចប្រើបានទេ។ តើមានគ្រឿងបរិក្ខារយោធា និងអាវុធប្រភេទណាខ្លះដែលធ្លាក់ក្នុងដៃពួកតាលីបង់នៅក្រោយការចាកចេញរបស់ទាហានអាមេរិក?។ « កងទ័ពអាមេរិកបានចូលក្នុងប្រទេសអាហ្វហ្កានីស្ថានជាមួយនឹងគ្រឿងសព្វាវុធរបស់ខ្លួន។ តែអ្វីដែលនៅសេសសល់ គឺសុទ្ធសឹងជាសម្ភារៈបរិក្ខារ និងគ្រឿងសព្វាវុធដែលកងទ័ពអាមេរិកបានទុកឱ្យកងទ័ពអាហ្វហ្កានីស្ថាន។ កងទ័ពអាហ្វហ្កានីស្ថានមានចំនួន ២០០ ០០០នាក់។ ដូច្នេះអស់លោកគិតស្រម៉ៃទៅមើល ទ័ពអាហ្វហ្កានីស្ថានចំនួន ២០០ ០០០នាក់ដែលបំពាក់ដោយអាវុធទំនើបៗដូចកងទ័ពអាមេរិកាំង។ នៅក្នុងចំណោមអាវុធទំនើបៗទាំងអស់នេះ មានមួយភាគធំបានធ្លាក់ក្នុងកណ្តាប់ដៃពួកតាលីបង់។ ដូច្នេះគេត្រូវតែធ្វើការកម្ទេចវាចោល ពិសេសអាវុធធុនធ្ងន់ ដូចជាឧទ្ធម្ភាគចក្រ…

ចិនបង្កើនទំនាក់ទំនងស៊ីជម្រៅជាមួយ អាហ្វហ្គានីស្ថាន ក្រោយ អាមេរិក ដកទ័ព

(ប៉េកាំង)៖ យោងតាមការចេញផ្សាយ ដោយទីភ្នាក់ងារព័ត៌មាន Reuters នាព្រឹកថ្ងៃពុធ ទី០១ ខែកញ្ញា ឆ្នាំ២០២១ បានឱ្យដឹងថា៖ ក្រសួងការបរទេសចិនបានប្រកាសថា ការដកកងទ័ពអាមេរិកទាំងអស់ ចេញពីទឹកដីអាហ្វហហ្គានីស្ថាន គឺជាការផ្តល់ឱកាសមួយ សម្រាប់ប្រទេសអាស៊ីខាងត្បូងមួយនេះ និងជាការបិទបញ្ចប់សង្គ្រាមអូសបន្លាយដ៏យូរនៅក្នុងប្រទេស និងបញ្ចប់ការជម្លៀសមនុស្សតាមផ្លូវអាកាស នៅអាកាយានដ្ឋានអន្តរជាតិទីក្រុងកាប៊ុល។ ក្រសួងការបរទេសចិនបានរិះគន់ជាបន្តបន្ទាប់ ចំពោះការដកកងទ័ពចេញយ៉ាងតក់ក្រហល និងបង្កភាពចលាចលដោយសហរដ្ឋអាមេរិក ហើយចិនក៏បានប្រកាសទៀតថា ខ្លួនបានត្រៀមរួចជាសម្រេច នៅក្នុងការធ្វើឱ្យទំនាក់់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការជាមួយក្រុមតាលីបង់ កាន់តែស្អិតរមួត។ នៅក្នុងសន្និសីទសារព័ត៌មាន នៅថ្ងៃអង្គារសប្តាហ៍នេះ អ្នកនាំពាក្យក្រសួងការបរទេសចិន លោក វ៉ាង វិនពីន (Wang Wenbin)…

បន្ទាប់ពីបាន​ដក​ទ័ព​អស់លោក​​ Joe Biden នៅ​តែ​រក្សា​ការ​សម្រេច​របស់​លោក​ក្នុង​ការ​បញ្ចប់​សង្គ្រាម​នៅ​អាហ្វហ្គានីស្ថាន

វ៉ាស៊ីនតោន — ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​លោក Joe Biden កាល​ពី​ថ្ងៃ​អង្គារ ​បាន​ថ្លែង​​ជា​ថ្មី​នូវ​សេចក្តី​សម្រេច​របស់​លោក​ក្នុង​ការ​បញ្ចប់​សង្គ្រាម​រយៈ​ពេល​ពីរ​ទសវត្សរ៍​របស់​អាមេរិក​នៅ​ក្នុង​ប្រទេស​អាហ្វហ្គានីស្ថាន ដោយ​លោក​ថ្លែង​ថា៖ «ខ្ញុំ​ប្តេជ្ញា​ថា​នឹង​មិនបន្ត​អូសបន្លាយ​សង្គ្រាមរាំរ៉ៃនេះទេ ហើយ​ខ្ញុំ​ក៏​នឹងមិន​បន្ត​អូសបន្លាយ​ដក​ទ័ពចេញ​ ដែល​មិន​ចេះ​ចប់​នេះ​ដែរ»។ លោកបានថ្លែងទៅ​កាន់​សារធារណជន​ពី​សេតវិមាន លោក ​Biden ថា៖ «កាល​ពី​យប់​មិញ សហរដ្ឋ​អាមេរិក​បាន​បញ្ចប់​សង្គ្រាម​រយៈ​ពេល​ ២ ទសវត្សរ៍​នៅ​ក្នុង​ប្រទេស​អាហ្វហ្គានីស្ថាន»។ ​លោក​បានបន្តថា នេះ​គឺ​ជា​សង្គ្រាម​យូរ​បំផុត​របស់​សហរដ្ឋ​អាមេរិក។ ​ថ្លែង​អំពី​ការ​ជម្លៀស​ពលរដ្ឋ​អាមេរិក​និង​អាហ្វហ្គានីស្ថានក្រោយ​ការ​ឡើង​កាន់កាប់​អំណាច​របស់​ក្រុម​តាលីបង់ លោក Biden ​បាន​និយាយ​ថា៖ «យើង​បាន​ជម្លៀស​មនុស្ស​តាម​ផ្លូវ​អាកាស​ក្នុង​ចំនួន​ដ៏​ច្រើន​បំផុត​មួយ​ក្នុង​ប្រវត្តិសាស្ត្រ ដោយ​ជម្លៀស​បាន​មនុស្ស​ជាង ១ សែន ២ ម៉ឺន​នាក់​ដោយ​សុវត្ថិភាព»។ លោក​បាន​ថ្លែង​បន្ថែម​ថា៖ «មិន​ដែល​មាន​ប្រទេស​ជាតិ​ណា​ផ្សេង​ទៀត​ធ្លាប់​ធ្វើ​បាន​ដូច្នេះ​ទេ»។…