ចំនួនអ្នកឆ្លងជំងឺកូវីដ-១៩ មានការថយចុះបន្តិចខណះអ្នកស្លាប់មានការកើនឡើងដល់….

ក្រសួងសុខាភិបាលនៅថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២១ បានរកឃើងអ្នកឆ្លងដោយសាជំងឺកូវីដ-១៩ ចំនួន ៦១២ នាក់បន្ថែមទៀត។ គួររំឮកថាចំនួនអ្នកឆ្លងដោយសារជំងឺនេះមានការថយចុះបន្តិចបើធៀបនឹងចំនួនអ្នកឆ្លងកាលពីម្សិលមិញ គឺមានចំនួន ៦៤៩ នាក់។ ក្នុងចំណោមនោះអ្នកទទួលបានការព្យាបាលជាសះស្បើយនឹងអនុញ្ញាតឱ្យទៅផ្ទះចំនួន ៤៦០ តែអ្នកទាំងនោះត្រូវបន្តធ្វើចតាឡីស័កខ្លួនឯងចំនួន១៤ ថ្ងៃបន្ថែមទៀត។ ទន្ទឹមនឹងនោះអ្នកឆ្លងនឹងស្លាប់បាត់បង់ជីវិតចំនួន ១៣ នាក់ ដែលនាំឱ្យតួលេខអ្នកស្លាប់កើនឡើងដល់ ២១០៩ នាក់ទូទាំងប្រទេស។ បើគិតត្រឹមព្រឹកថ្ងៃទី១៩ ខែឆ្នាំដដែលនេះ តួលេខអ្នកឆ្លងទូទាំងប្រទេសដោយសារជំងឺកូវីដ-១៩ សរុបគឺ ១០៤ ០៩៤ នាក់ ក្នុងនោះមានអ្នកជាសះស្បើយចំនួន ៩៧ ២២៧នាក់ និងអ្នកស្លាប់ចំនួន ២១០៩…

រដ្ឋាភិបាល​កម្ពុជា​នឹង​ចាប់ផ្តើម​ចាក់​វ៉ាក់សាំង​ជំងឺ​កូ​វី​ដ​-​១​៩​ ​ដល់​កុមារ​ចាប់​អាយុ​៦​ឆ្នាំទៅ​១​២​ឆ្នាំ

សម្តេច​នាយករដ្ឋមន្ត្រី​ ​ហ៊ុន​ ​សែន​ ​សម្រេច​ប្រកាស​បើក​យុទ្ធនាការ​ចាក់​វ៉ាក់សាំង​ជូន​កុមារ​អាយុ​៦​ឆ្នាំ​ ​ដល់​១​២​ឆ្នាំ​ ​ចាប់ផ្តើម​ពី​ថ្ងៃ​ទី​១​៧​ ​ខែកញ្ញា​ ​ឆ្នាំ​២​០​២​១​ ​។​ ​ការ​សម្រេច​នេះ​ធ្វើឡើង​តាមរយៈ​សារ​សំឡេង​របស់​សម្តេច​នាយករដ្ឋមន្ត្រី​ ​ហ៊ុន​ ​សែន​ ​ដែល​បណ្តាញ​ព័ត៌មាន​ ​T​h​e​ ​Inter​co​n ​Rooster​ ​ទទួល​បាន​ផ្លូវការ​ ​នា​ព្រឹក​ថ្ងៃនេះ​ ​។​ ​បើ​តាម​សម្ដេច​នាយករដ្ឋមន្ត្រី​ ​ការ​ចាប់ផ្ដើម​យុទ្ធការ​ចាក់​វ៉ាក់សាំង​ថ្មី​មួយទៀត​នេះ​ ​ដើម្បី​ឈាន​ទៅ​បើក​សាលាបឋមសិក្សា​ ​បើ​មិន​ដូច្នេះ​ទេ​សាលាបឋមសិក្សា​មិន​អាច​បើក​ដំណើរការ​បានទេ​ ​។​ ​សម្ដេច​នាយក​រដ្ឋ​មន្ត្រ​ ​ហ៊ុន​ ​សែន​ ​បាន​ថ្លែង​ថា​៖​ ​«​យើង​បាន​សម្រេច​ចិត្ត​ថា​នឹង​ចាក់​វ៉ាក់សាំង​ឱ្យ​ក្មេង​អាយុ​ពី​៦​ឆ្នាំ​ ​ទៅ​១​២​ឆ្នាំ​ ​។​ ​ប្រសិនបើ​យើង​មិន​ចាក់​ជូន​កុមារ​ពី​អាយុ​៦​ឆ្នាំទៅ​១​២​ឆ្នាំ​ទេ​ ​យើង​មិន​អាច​ឈាន​ទៅ​បើក​សាលាបឋមសិក្សា​បានទេ​…

ថ្ងៃនេះ​កម្ពុជា​រក​ឃើញ​អ្នក​ឆ្លង​កូ​វី​ដ​-​១​៩​ថ្មី​ជាង​៦​០​០​នាក់​ ​និង​ស្លាប់​៧​នាក់​

ក្រសួងសុខាភិបាល​នៅ​ថ្ងៃ​ទី​១​៨​ ​ខែកញ្ញា​ ​ឆ្នាំ​២​០​២​១​នេះ​ ​បាន​ប្រកាស​រក​ឃើញ​អ្នក​ឆ្លង​កូ​វី​ដ​-​១​៩​ថ្មី​ចំនួន​ ​៦​៤​៨​នាក់​បន្ថែម​ទៀត​ ​។​ ​ចំនួន​នេះ​មានការ​ថមថយ​ចុះ​បន្តិច​ធៀប​ទៅ​នឹង​កាល​ពីម្សិលមិញ​ ​ក្រសួង​ប្រកាស​រក​ឃើញ​ចំនួន​៦​៩​៨​នាក់​ ​។​ ​ក្នុងចំណោម​ករណី​រក​ឃើញ​ថ្មី​ ​ក្រសួងសុខាភិបាល​បាន​បញ្ជាក់​ថា​ ​មាន​៦​៤​៩​នាក់​ ​ជា​ករណី​ឆ្លង​ក្នុង​ព្រឹត្តិការណ៍​សហគមន៍​ ​និង​១​៦​០​នាក់​ ​ជា​អ្នកដំណើរ​ចូល​មក​កម្ពុជា​ ​។​ ​ជាមួយគ្នា​នេះ​ ​ក្រសួងសុខាភិបាល​ ​ក៏បាន​ប្រកាស​ពី​ករណី​ព្យាបាល​ ​ជាសះស្បើយ​អ្នកជំងឺ​កូ​វី​ដ​-​១​៩​ចំនួន​ ​៤​៩​២​នាក់​ផង​ដែរ​ ​។​ ​ពួកគេ​ត្រូវ​បាន​ក្រុម​គ្រូពេទ្យ​អនុញ្ញាត​ឱ្យ​ចេញពី​មន្ទីរពេទ្យ​ត្រឡប់ទៅ​លំនៅឋាន​វិញ​ ​ដោយ​ត្រូវ​បន្ត​ ​ការ​ធ្វើ​ច​ត្តាឡី​ស័ក​រយៈពេល​ ​១​៤​ថ្ងៃ​ ​។​ ​ដោយឡែក​អ្នក​បាត់បង់ជីវិត​ថ្មី​នៅ​ថ្ងៃនេះ​មាន​ចំនួន​ ​៧​នាក់​ទៀត​ត្រូវ​បាន​ក្រសួងសុខាភិបាល​ទទួលស្គាល់​ថា​ ​បាន​ស្លាប់​ដោយសារ​ជំងឺ​ដ៏​កាច​សាហាវ​នេះ​ ​ដែល​នាំ​ឱ្យ​អ្នក​ស្លាប់​កើន​ដល់​ ​២​ ​០​៩​៦​នាក់​…

ក្រសួង​ ​រក​ឃើញ​អ្នក​ឆ្លង​ថ្មី​ជាង​ ​៦​០​០​នាក់​ ​ជាសះស្បើយ​ ​៥​៧​៨​នាក់​ ​និង​អ្នក​ស្លាប់​ ​៩​នាក់​ទៀត​

ក្រសួងសុខាភិបាល​កម្ពុជា​ ​បាន​រាយការណ៍​នៅ​ថ្ងៃ​ទី​១​៤​ ​ខែកញ្ញា​ ​ឆ្នាំ​២​០​២​១​ ​នេះ​ថា​ ​ខ្លួន​បាន​បន្ត​រក​ឃើញ​អ្នក​ឆ្លង​ជំងឺ​កូ​វី​ដ​-​១​៩​ ​ចំនួន​ ​៦​៥​៧​ ​នាក់​បន្ថែម​ទៀត​ ​ដោយ​តួលេខ​នេះ​នាំ​ឱ្យ​កម្ពុជា​ ​មាន​អ្នក​ឆ្លង​សរុប​លើស​ ​១​សែន​នាក់​ហើយ​ ​ខណៈ​អ្នកជំងឺ​ចំនួន​ ​៩​នាក់​ទៀត​ ​បាត់បង់ជីវិត​ ​ដោយសារ​មេរោគ​ដ៏​កាច​សាហាវ​នេះ​ ​។ ​តាម​ការ​ចេញផ្សាយ​របស់​​​ក្រសួងសុខាភិបាល​ ​បញ្ជាក់​ថា​ ​ក្នុងចំណោម​អ្នក​ឆ្លង​ថ្មី​ទាំង​ ​៦​៥​៧​នាក់​ខាងលើ​នេះ​ ​មាន​ ​១​៥​៣​នាក់​ ​ជា​ករណី​នាំចូល​ពី​បរទេស​ ​ខណៈ​ករណី​ឆ្លង​សហគមន៍​មាន​ចំនួន​ ​៥​០​៤​នាក់​។​ ​ចំណែក​ឯ​អ្នកជំងឺ​ដែល​បាន​ជាសះស្បើយ​នៅ​ថ្ងៃ​ដដែល​នេះ​មាន​ចំនួន​ ​៥​៧​៨​២​នាក់​ផង​ដែរ​ ​។​ ​សូម​ជម្រាប​ជូន​ថា​ ​គិត​ត្រឹម​រសៀល​ថ្ងៃ​ដដែល​នេះ​ ​កម្ពុជា​ ​បាន​កត់ត្រា​អ្នក​ឆ្លង​ជំងឺ​កូ​វី​ដ​-​១​៩​…

កម្ពុជា​បង្ហាញ​ក្ដី​បារម្ភ​ការ​ឆ្លង​វី​រុ​ស​កូ​វី​ដ​-​១​៩​ ​បំប្លែង​ថ្មី​ប្រភេទ​ ​«​M​u​»​ ​ចូល​ប្រទេស​ដូច​ករណី​មុន​ៗ​

លោកស្រី​ ​ឱ​ ​វណ្ណ​ឌី​ន​ ​ប្រធានគណៈកម្មការ​ចាក់​វ៉ាក់សាំង​កូ​វី​ដ​-​១​៩​ ​ក្នុង​ក្របខ័ណ្ឌ​ទូទាំង​ប្រទេស​ ​បាន​បង្ហាញ​ក្តី​បារម្ភ​ក្នុង​ករណី​ណាមួយ​ ​ដែល​អាច​នាំ​ឱ្យ​មាន​ការនាំចូល​នូវ​វី​រុ​ស​កូ​វី​ដ​-​១​៩​ ​បំប្លែង​ថ្មី​ប្រភេទ​ម៉ុ​យ​ (​M​u) ​ចូល​មក​ក្នុង​ប្រទេស​កម្ពុជា​ ​ដូច​ករណី​ការ​ឆ្លង​ចូល​នៃ​វី​រុ​ស​ប្រភេទ​អា​ល់​ហ្វា​ ​និង​ដែល​តា​ ​នា​ពេល​កន្លងមក​ដែរ​ ​។​ ​ការ​សម្ដែង​ក្ដី​បារម្ភ​នេះ​ធ្វើឡើង​នៅ​ក្នុង​ពេល​បិទ​បញ្ចប់​យុទ្ធនាការ​ចាក់​វ៉ាក់សាំង​កូ​វី​ដ​-​១​៩​ ​នៅ​ខេត្ត​ស្វាយរៀង​ ​នៅ​ថ្ងៃ​ទី​១​៣​ ​ខែកញ្ញា​ ​ឆ្នាំ​២​០​២​១​ ​។​ ​ដោយ​ជាមួយនឹង​គ្នា​នោះ​ ​លោកស្រី​ ​អំពាវនាវ​ដល់​ពលរដ្ឋ​ឱ្យ​មាន​ការប្រុងប្រយ័ត្ន​ពី​វត្តមាន​មេរោគ​ថ្មី​នេះ​ ​ទោះបីជា​មិនទាន់​មាន​ព័ត៌មាន​ណាមួយ​ដែល​បង្ហាញ​ពី​វត្តមាន​នៃ​ការ​ឆ្លង​ចូល​នូវ​វី​រុ​ស​កូ​វី​ដ​-​១​៩​ ​បំប្លែង​ថ្មី​ប្រភេទ​ម៉ុ​យ​នៅ​ប្រទេស​កម្ពុជា​ក៏ដោយ​ ​។​ ​លោកស្រី​ ​ឱ​ ​វណ្ណ​ឌី​ន​ ​ថ្លែង​ថា​៖​ ​«​មិន​ខុស​អ្វី​ពី​អា​ល់​ហ្វា​ ​ឬ​ដែល​តា​ទេ​ ​ប្រសិនបើ​បងប្អូន​ប្រជាពលរដ្ឋ​មិន​បន្ត​អនុវត្ត​នូវ​ការ​ការពារ​ទប់​ស្កាត់​នូវ​ការ​ចម្លង​វី​រុ​ស​កូ​វី​ដ​-​១​៩​នេះ​ទេ​…

កម្ពុជា​បន្ត​រក​ឃើញ​អ្នក​ឆ្លង​កូ​វី​ដ​ថ្មី​ ​៦​៥​៣​នាក់​ ​ខណៈ​ស្លាប់​កើន​ឡើង​សរុប​ ​ជាង​ ​២​ពាន់​នាក់

ករណី​អ្នក​ឆ្លង​កូ​វី​ដ​-​១​៩​ ​នៅ​កម្ពុជា​ ​នៅតែ​ជា​ប្រធាន​បទ​ ​ក្តៅ​គគុក​នៅឡើយ​ ​ដែល​បាន​កើន​ដល់​១​០​១​ ​៤​៤​៣​ ​នាក់​ ​បន្ទាប់ពី​ក្រសួងសុខាភិបាល​បន្ត​រក​ឃើញ​ករណី​ថ្មី​ចំនួន​ ​៦​៥​៣​នាក់​បន្ថែម​ទៀត​។​ ​នេះ​បើ​តាម​ក្រសួងសុខាភិបាល​ ​ចេញ​សេចក្ដី​ជូន​ព័ត៌មាន​ ​នៅ​ថ្ងៃ​ទី​១​៥​ ​ខែកញ្ញា​ ​ឆ្នាំ​២​០​២​១​ ​។​ ​សេចក្តី​ជូន​ព័ត៌មាន​របស់​​​ក្រសួងសុខាភិបាល​ ​ដដែល​បាន​ឱ្យ​ដឹង​ថា​ ​ក្នុងចំណោម​ករណី​ឆ្លង​ថ្មី​ទាំង​ ​៦​៥​៣​នាក់​ ​នេះ​គឺ​មាន​ ​៤​៦​៣​នាក់​ ​ជាប់​ពាក់ព័ន្ធ​នឹង​ព្រឹត្តិការណ៍​សហគមន៍​២​០​កុម្ភៈ​ ​និង​ ​១​៣​០​នាក់​ ​ជា​ករណី​អ្នកដំណើរ​ពី​បរទេស​ចូល​មក​កម្ពុជា​ ​។​ ​រីឯ​អ្នក​ជាសះស្បើយ​បន្ថែម​មាន​ចំនួន​ ​៤​៦​៣​នាក់​ផង​ដែរ​ ​។​ ​សូម​ជម្រាប​ថា​ ​គិត​ត្រឹម​ថ្ងៃ​ទី​១​៥​ ​ខែកញ្ញា​នេះ​ ​កម្ពុជា​…

កម្ពុជា​បន្ត​រក​ឃើញ​អ្នក​ឆ្លង​កូ​វី​ដ​ថ្មី​ជិត​ ​៧​០​០​នាក់​ ​និង​ស្លាប់​ ​១​១​នាក់​ទៀត​

ករណី​អ្នក​ឆ្លង​កូ​វី​ដ​-​១​៩​ ​នៅ​កម្ពុជា​ ​នៅតែ​ជា​ប្រធាន​បទ​ ​ក្តៅ​គគុក​នៅឡើយ​ ​ដែល​បាន​កើន​ដល់​១​០​២​ ​១​៣​៦​ ​នាក់​ ​បន្ទាប់ពី​ក្រសួងសុខាភិបាល​បន្ត​រក​ឃើញ​ករណី​ថ្មី​ចំនួន​ ​៦​៩​៣​នាក់​បន្ថែម​ទៀត​។​ ​នេះ​បើ​តាម​ក្រសួងសុខាភិបាល​ ​ចេញ​សេចក្ដី​ជូន​ព័ត៌មាន​ ​នៅ​ថ្ងៃ​ទី​១​៦​ ​ខែកញ្ញា​ ​ឆ្នាំ​២​០​២​១​ ​។​ ​សេចក្តី​ជូន​ព័ត៌មាន​របស់​​​ក្រសួងសុខាភិបាល​ ​ដដែល​បាន​ឱ្យ​ដឹង​ថា​ ​ក្នុងចំណោម​ករណី​ឆ្លង​ថ្មី​ទាំង​ ​៦​៩​៣​នាក់​ ​នេះ​គឺ​មាន​ ​៥​៨​១​នាក់​ ​ជាប់​ពាក់ព័ន្ធ​នឹង​ព្រឹត្តិការណ៍​សហគមន៍​២​០​កុម្ភៈ​ ​និង​ ​១​១​២​នាក់​ ​ជា​ករណី​អ្នកដំណើរ​ពី​បរទេស​ចូល​មក​កម្ពុជា​ ​។​ ​រីឯ​អ្នក​ជាសះស្បើយ​បន្ថែម​មាន​ចំនួន​ ​៤​៤​៣​នាក់​ផង​ដែរ​ ​។​ ​សូម​ជម្រាប​ថា​ ​គិត​ត្រឹម​ថ្ងៃ​ទី​១​៦​ ​ខែកញ្ញា​នេះ​ ​កម្ពុជា​…

ស្ថានភាព​កូ​វី​ដ​ថ្ងៃនេះ​៖​ ​បន្ត​រក​ឃើញ​អ្នក​ឆ្លង​ថ្មី​ជិត​ ​៧​០​០​ ​នាក់​ ​និង​ស្លាប់​ជាង​ ​១​០​នាក់​ទៀត

ក្រសួងសុខាភិបាល​ ​នៅ​ថ្ងៃ​ទី​១​៧​ ​ខែកញ្ញា​ ​ឆ្នាំ​២​០​២​១​នេះ​ ​បាន​ចេញ​សេចក្តីប្រកាស​ព័ត៌មាន​ ​បញ្ជាក់​ពី​ការ​បន្ត​រក​ឃើញ​អ្នក​ឆ្លង​កូ​វី​ដ​-​១​៩​ថ្មី​ ​ចំនួន​ ​៦​៩​៨​នាក់​បន្ថែម​ទៀត​ ​ក្នុង​នោះ​ ​៥​៤​៧​នាក់​ ​ឆ្លង​ក្នុង​ព្រឹត្តិការណ៍​សហគមន៍​ ​និង​ ​១​៥​១​នាក់​ ​ជា​អ្នកដំណើរ​ចូល​មក​កម្ពុជា​ ​។​ ​ជាមួយគ្នា​នេះ​ ​ក្រសួងសុខាភិបាល​ ​ក៏បាន​ព្យាបាល​ជាសះស្បើយ​អ្នកជំងឺ​កូ​វី​ដ​-​១​៩​ ​ចំនួន​ ​៤​៦​៥​នាក់​ ​ហើយ​ក្រុម​គ្រូពេទ្យ​បាន​អនុញ្ញាត​ឱ្យ​ចេញពី​មន្ទីរពេទ្យ​ ​ត្រឡប់ទៅ​លំនៅឋាន​វិញ​ ​ដោយ​ត្រូវ​បន្ត​ការ​ធ្វើ​ច​ត្តាឡី​ស័ក​រយៈពេល​១​៤​ថ្ងៃ​ ​។​ ដោយឡែក​អ្នក​បាត់បង់ជីវិត​ថ្មី​ ​ចំនួន​ ​១​១​នាក់​ទៀត​ ​ត្រូវ​បាន​ក្រសួងសុខាភិបាល​ ​ទទួលស្គាល់​ថា​ ​ស្លាប់​ដោយសារ​ជំងឺ​ដ៏​កាច​សាហាវ​នេះ​ ​ដែល​នាំ​ឱ្យ​អ្នក​ស្លាប់​កើន​ដល់​ ​២​០​ ​៨​៩​នាក់​ហើយ​…

អ្នកឆ្លងជំងឺកូវីដថយចុះបើធៀបម្សិលមិញ

ក្រសួងសុខាភិបាល​កម្ពុជា​ ​បាន​រាយការណ៍​នៅ​ថ្ងៃ​ទី​១​៣​ ​ខែកញ្ញា​ ​ឆ្នាំ​២​០​២​១​ ​នេះ​ថា​ ​ខ្លួន​បាន​បន្ត​រក​ឃើញ​អ្នក​ឆ្លង​ជំងឺ​កូ​វី​ដ​-​១​៩​ ​ចំនួន​ ​៦​២៩ នាក់​បន្ថែម​ទៀត​ ខណៈ​អ្នកជំងឺ​ចំនួន​ ​៩​នាក់​ ​បាត់បង់ជីវិត​ នៅ​ក្នុងរយៈពេល​២​៤​ម៉ោង​កន្លងទៅ​នេះ​។​ ​តាម​ការ​ចេញផ្សាយ​របស់​​​ក្រសួងសុខាភិបាល​ ​បញ្ជាក់​ថា​ ​ក្នុងចំណោម​អ្នក​ឆ្លង​ថ្មី​ទាំង​ ​៦​២៩​នាក់​ខាងលើ​នេះ​ ​មានករណីឆ្លងសហគមន៍ ៥១៦នាក់ និងមាន​ ​១​១៣ ​នាក់​ ​ជា​ករណី​នាំចូល​ពី​បរទេស​។​ ​ចំណែក​ឯ​អ្នកជំងឺ​ដែល​បាន​ជាសះស្បើយ​នៅ​ថ្ងៃ​ដដែល​នេះ​មាន​ចំនួន​ ​៤​២២​នាក់​ ​ផង​ដែរ​ ​។​ ​គួរ​កត់​សម្គាល់​ថា​ ​ទិន្នន័យ​អ្នក​ឆ្លង​នៅ​ថ្ងៃនេះ​ ​មានការ​ថយចុះ​បើ​ធៀប​ថ្ងៃម្សិលមិញនេះ​ ​ដោយ​រក​ឃើញ​ត្រឹម​ជាង​៦​០​០​ករណី​ក្នុងមួយថ្ងៃ​ ​។​ ​សូម​ជម្រាប​ជូន​ថា​…

ក្រសួងសុខាភិបាល​រក​ឃើញ​អ្នក​ឆ្លង ​៦​៥​៨​នាក់​ ​និង​អ្នក​ស្លាប់​ ​៩​នាក់​បន្ថែម​ទៀត​

ក្រសួងសុខាភិបាល​កម្ពុជា​ ​បាន​រាយការណ៍​នៅ​ថ្ងៃ​ទី​១​១​ ​ខែកញ្ញា​ ​ឆ្នាំ​២​០​២​១​ ​នេះ​ថា​ ​ខ្លួន​បាន​បន្ត​រក​ឃើញ​អ្នក​ឆ្លង​ជំងឺ​កូ​វី​ដ​-​១​៩​ ​ចំនួន​ ​៦​៥​៨​នាក់​បន្ថែម​ទៀត​ ​ខណៈ​អ្នកជំងឺ​ចំនួន​ ​៩​នាក់​ ​បាត់បង់ជីវិត​ ​នៅ​ក្នុងរយៈពេល​២​៤​ម៉ោង​កន្លងទៅ​នេះ​។​ ​តាម​ការ​ចេញផ្សាយ​របស់​​​ក្រសួងសុខាភិបាល​ ​បញ្ជាក់​ថា​ ​ក្នុងចំណោម​អ្នក​ឆ្លង​ថ្មី​ទាំង​ ​៦​៥​៨​នាក់​ខាងលើ​នេះ​ ​មាន​ ​១​៦​០​នាក់​ ​ជា​ករណី​នាំចូល​ពី​បរទេស​។​ ​ចំណែក​ឯ​អ្នកជំងឺ​ដែល​បាន​ជាសះស្បើយ​នៅ​ថ្ងៃ​ដដែល​នេះ​មាន​ចំនួន​ ​៤​៩​៩​នាក់​ ​ផង​ដែរ​ ​។​ ​គួរ​កត់​សម្គាល់​ថា​ ​ទិន្នន័យ​អ្នក​ឆ្លង​នៅ​ថ្ងៃនេះ​ ​មានការ​កើន​ឡើង​បើ​ធៀប​ក្នុងរយៈពេល​មួយ​ស​ប្តាហ៍​កន្លងទៅ​នេះ​ ​ដោយ​រក​ឃើញ​ត្រឹម​ជាង​៥​០​០​ករណី​ក្នុងមួយថ្ងៃ​ ​។​ ​សូម​ជម្រាប​ជូន​ថា​ ​គិត​ត្រឹម​រសៀល​ថ្ងៃ​ដដែល​នេះ​ ​កម្ពុជា​ ​បាន​កត់ត្រា​អ្នក​ឆ្លង​ជំងឺ​កូ​វី​ដ​-​១​៩​ ​សរុប​នៅ​ទូទាំង​ប្រទេស​ចំនួន​…

ក្រសួងសុខាភិបាលបាន​រក​ឃើញ​អ្នកឆ្លងថ្មី​ ​ចំនួនជា​ង​៦​០​០​ ​នាក់​ទៀត​នៅ​ថ្ងៃនេះ​

ភ្នំពេញ៖ នៅ​ថ្ងៃ​ទី​១​២​ ​ខែកញ្ញា​ ​ឆ្នាំ​២​០​២​១​ ​នេះ​ក្រសួងសុខាភិបាល​ ​បាន​ប្រកាស​រក​ឃើញ​អ្នក​ឆ្លង​ជំងឺ​កូ​វី​ដ​-​១​៩​ ​ថ្មី​ចំនួន​ ​៦​៦​២​នាក់ផ្សេងទៀត​ ​ក្នុង​នោះ​មាន​​ ១​៨​០ ​នាក់​ ​ជា​ករណី​នាំចូល​ពីក្រៅ​ប្រទេស​ ​ខណៈ​អ្នក​ជាសះស្បើយ​ ​៤​៩​៣​ នាក់​ ​និង​ស្លាប់​ថ្មី​ ​១​២​នាក់​ ​។​ ​គួរ​រម្លឹក​ថា​ ​មកទល់​ពេលនេះ​ ​កម្ពុ​ច​ជា​បាន​ចំនួន​អ្នក​ឆ្លង​មេរោគ​ដ៏​កាច​សាហាវ​នេះ​ ​មាន​សរុប​ ​៩​៩​ ​៥​០​៤​ នាក់​ ​ហើយ​មាន​អ្នក​ជាសះស្បើយ​សរុប​ ​៩​៣​ ​៩​០​៤​នាក់​ ​និង​មាន​អ្នក​ស្លាប់​សរុប​ ​២​០​៤​០​នាក់​ ​។​ ​សូម​ជម្រាប​ថា​ ​កំណើន​អត្រា​ចាក់​វ៉ាក់សាំង​កូ​វី​ដ​-​១​៩​…

ខេត្តព្រះសីហនុ បិទយុទ្ធនាការចាក់វ៉ាក់សាំងកូវីដ-១៩ ខណៈលទ្ធផលសម្រេចបានជាង២២ម៉ឺននាក់

យុទ្ធនាការ​សា​ចាក់​វ៉ាក់សាំង​កូ​វី​ដ​-​១​៩​ ​ក្នុង​ខេត្ត​ព្រះ​សី​ហ​នុ ​ដំណាក់កាល​ទី​១​ ​ជូន​ប្រជាពលរដ្ឋ​ដែល​មាន​អាយុ​ចាប់ពី​១​៨​ឆ្នាំ​ឡើង​ ​ត្រូវ​បាន​ប្រកាស​បិទ​បញ្ចប់​នៅ​ព្រឹក​ថ្ងៃ​ទី​១​០​ ​ខែកញ្ញា​ ​ឆ្នាំ​២​០​២​១​ ​ក្រោមអធិបតីភាព​ ​លោកស្រី​ ​ឱ​ ​វណ្ណ​ឌី​ន​ ​រដ្ឋលេខាធិការ​ក្រសួងសុខាភិបាល​ ​និង​ជា​ប្រធានគណៈកម្មការ​ចំពោះ​កិច្ច​ចាក់​វ៉ាក់សាំង​កូ​វី​ដ​-​១​៩​ ​ក្របខណ្ឌ​ទូទាំង​ប្រទេស​ ​និង​វត្តមាន​របស់​ ​លោក​ គួ​ច​ ​ចំរើន​ ​អភិបាល​ខេត្ត​ព្រះ​សី​ហ​នុ​។​ ​លោកស្រី​ ​ឱ​ ​វណ្ណ​ឌី​ន​ ​ក៏បាន​ថ្លែង​អំណរគុណ​ ​ចំពោះ​រដ្ឋបាល​ខេត្ត​ព្រះ​សី​ហ​នុ ​ក្រុម​គ្រូពេទ្យ​ ​មន្ត្រី​រាជការ​ ​កងកម្លាំង​ប្រដាប់​អាវុធ​ ​ដែល​បាន​បំ​ពេញការ​ងារ​សម្របសម្រួល​ ​ក្នុង​យុទ្ធនាការ​ចាក់​វ៉ាក់សាំង​កូ​វី​ដ​-​១​៩​ ​ទទួល​បាន​លទ្ធផល​ល្អ​។​ ​ទន្ទឹម​នឹង​នោះ​ ​លោកស្រី​ ​បាន​លើកឡើង​ថា​…

គិត​ត្រឹម​ថ្ងៃ​ទី​១០ កញ្ញា អ្នក​ដែល​បាន​ចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូវីដ ចាប់​ពី​អាយុ ១៨ ឆ្នាំ​ឡើង​ទៅ​មាន​ជាង ៩,៧ លាន​នាក់ ឬស្មើនឹង ៩៧ ភាគរយ

ភ្នំពេញៈ គិត​ត្រឹម​ថ្ងៃ​ទី​១០ ខែ​កញ្ញា អ្នក​ដែល​បាន​ចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូវីដ ១៩ ចាប់​ពី​អាយុ ១៨ ឆ្នាំ​ឡើង​ទៅ​មាន ជាង ៩,៧ លាននាក់ ឬ​ស្មើ​នឹង ៩៧ ភាគរយ បើ​ធៀប​នឹង​ចំនួន​ប្រជាជន​គោលដៅ ១០ លាន​នាក់។ នេះ​បើ​យោង​តាម​របាយការណ៍​របស់​គណៈកម្មការ​ចំពោះ​កិច្ច ចាក់​វ៉ាក់សាំង​កូវីដ​១៩ ក្នុង​ក្រប​ខ័ណ្ឌ​ទូទាំង​ប្រទេស។ របាយការណ៍​បាន​ឱ្យ​ដឹង​ថា កុមារ និង​យុវវ័យ​អាយុ​ពី​១២ ឆ្នាំ ទៅ​ដល់​ក្រោម ១៨ ឆ្នាំ ដែល​បាន​ចាក់​វ៉ាក់​សាំង​បង្ការ​ជំងឺ​កូវីដ ១៩ មាន​ចំនួនជិត ១,៧​លាន​នាក់ ឬ​ស្មើ​នឹង ៨៦…