ចំនួនអ្នកឆ្លងជំងឺកូវីដ-១៩ មានការថយចុះបន្តិចខណះអ្នកស្លាប់មានការកើនឡើងដល់….

ក្រសួងសុខាភិបាលនៅថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២១ បានរកឃើងអ្នកឆ្លងដោយសាជំងឺកូវីដ-១៩ ចំនួន ៦១២ នាក់បន្ថែមទៀត។ គួររំឮកថាចំនួនអ្នកឆ្លងដោយសារជំងឺនេះមានការថយចុះបន្តិចបើធៀបនឹងចំនួនអ្នកឆ្លងកាលពីម្សិលមិញ គឺមានចំនួន ៦៤៩ នាក់។ ក្នុងចំណោមនោះអ្នកទទួលបានការព្យាបាលជាសះស្បើយនឹងអនុញ្ញាតឱ្យទៅផ្ទះចំនួន ៤៦០ តែអ្នកទាំងនោះត្រូវបន្តធ្វើចតាឡីស័កខ្លួនឯងចំនួន១៤ ថ្ងៃបន្ថែមទៀត។ ទន្ទឹមនឹងនោះអ្នកឆ្លងនឹងស្លាប់បាត់បង់ជីវិតចំនួន ១៣ នាក់ ដែលនាំឱ្យតួលេខអ្នកស្លាប់កើនឡើងដល់ ២១០៩ នាក់ទូទាំងប្រទេស។

បើគិតត្រឹមព្រឹកថ្ងៃទី១៩ ខែឆ្នាំដដែលនេះ តួលេខអ្នកឆ្លងទូទាំងប្រទេសដោយសារជំងឺកូវីដ-១៩ សរុបគឺ ១០៤ ០៩៤ នាក់ ក្នុងនោះមានអ្នកជាសះស្បើយចំនួន ៩៧ ២២៧នាក់ និងអ្នកស្លាប់ចំនួន ២១០៩ នាក់។

យោងតាមកំណេីនអត្រាចាក់វ៉ាក់សាំងកូវីដ-១៩ នៅកម្ពុជារបស់ក្រសួងសុខាភិបាល គិតត្រឹមថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២១ មាន ៩៨,១៥% ធៀបជាមួយចំនួនប្រជាជនគោលដៅ ១០លាននាក់ និងលើកុមារ-យុវវ័យអាយុពី ១២ឆ្នាំ ទៅក្រោម ១៨ឆ្នាំ មាន ៨៧,៧២% ធៀបជាមួយចំនួនប្រជាជនគោលដៅ ១,៩៦៦,៩៣១ នាក់ និងលើកុមារអាយុពី ០៦ឆ្នាំ ដល់ក្រោម ១២ឆ្នាំ មាន ៣,៥៦% ធៀបជាមួយនឹងប្រជាជនគោលដៅ ១,៨៩៧, ៣៨២ នាក់៕

Related Posts