រដ្ឋាភិបាល​កម្ពុជា​នឹង​ចាប់ផ្តើម​ចាក់​វ៉ាក់សាំង​ជំងឺ​កូ​វី​ដ​-​១​៩​ ​ដល់​កុមារ​ចាប់​អាយុ​៦​ឆ្នាំទៅ​១​២​ឆ្នាំ

សម្តេច​នាយករដ្ឋមន្ត្រី​ ​ហ៊ុន​ ​សែន​ ​សម្រេច​ប្រកាស​បើក​យុទ្ធនាការ​ចាក់​វ៉ាក់សាំង​ជូន​កុមារ​អាយុ​៦​ឆ្នាំ​ ​ដល់​១​២​ឆ្នាំ​ ​ចាប់ផ្តើម​ពី​ថ្ងៃ​ទី​១​៧​ ​ខែកញ្ញា​ ​ឆ្នាំ​២​០​២​១​ ​។​
​ការ​សម្រេច​នេះ​ធ្វើឡើង​តាមរយៈ​សារ​សំឡេង​របស់​សម្តេច​នាយករដ្ឋមន្ត្រី​ ​ហ៊ុន​ ​សែន​ ​ដែល​បណ្តាញ​ព័ត៌មាន​ ​T​h​e​ ​Inter​co​n ​Rooster​ ​ទទួល​បាន​ផ្លូវការ​ ​នា​ព្រឹក​ថ្ងៃនេះ​ ​។​
​បើ​តាម​សម្ដេច​នាយករដ្ឋមន្ត្រី​ ​ការ​ចាប់ផ្ដើម​យុទ្ធការ​ចាក់​វ៉ាក់សាំង​ថ្មី​មួយទៀត​នេះ​ ​ដើម្បី​ឈាន​ទៅ​បើក​សាលាបឋមសិក្សា​ ​បើ​មិន​ដូច្នេះ​ទេ​សាលាបឋមសិក្សា​មិន​អាច​បើក​ដំណើរការ​បានទេ​ ​។​
​សម្ដេច​នាយក​រដ្ឋ​មន្ត្រ​ ​ហ៊ុន​ ​សែន​ ​បាន​ថ្លែង​ថា​៖​ ​«​យើង​បាន​សម្រេច​ចិត្ត​ថា​នឹង​ចាក់​វ៉ាក់សាំង​ឱ្យ​ក្មេង​អាយុ​ពី​៦​ឆ្នាំ​ ​ទៅ​១​២​ឆ្នាំ​ ​។​ ​ប្រសិនបើ​យើង​មិន​ចាក់​ជូន​កុមារ​ពី​អាយុ​៦​ឆ្នាំទៅ​១​២​ឆ្នាំ​ទេ​ ​យើង​មិន​អាច​ឈាន​ទៅ​បើក​សាលាបឋមសិក្សា​បានទេ​ ​ព្រោះ​អាយុ​នេះ​ជា​អាយុ​ក្នុង​ខណ្ឌ​ក្នុង​បឋមសិក្សា​ ​ហើយ​យើង​បែរជា​បើក​អនុវិទ្យាល័យ​ ​វិទ្យាល័យ​»​ ​។​
​សម្ដេច​បាន​លើកឡើង​ថា​ ​ចំពោះ​វ៉ាក់សាំង​ចាក់​សម្រាប់​កុមារ​នា​ពេលនេះ​ ​ពុំមែន​ជា​ការលំបាក​នោះ​ទេ​ ​ព្រោះ​តាម​ប្រទេស​នានា​គេ​បាន​សិក្សា​ ​និង​ចាក់​សម្រាប់​កុមារ​ក្រោម​អាយុ​១​២​ឆ្នាំ​រួចមក​ហើយ​ ​ដែល​វ៉ាក់សាំង​ទាំងនោះ​កម្ពុជា​មាននៅ​ក្នុង​ដៃ​រួចជាស្រេច​ហើយ​ ​។​
​សម្ដេច​នាយករដ្ឋមន្ត្រី​ ​បន្ត​ថា​ ​នឹង​បើក​យុទ្ធនាការ​ចាក់​វ៉ាក់សាំង​ដល់​កុមារ​ចាប់​៦​ឆ្នាំ​ ​ដល់​១​២​ឆ្នាំ​ ​ប្រមាណ​ជាង​ ​១​,​៨​លាន​នាក់​ ​ក្នុង​ក្របខណ្ឌ​ទូទាំង​ប្រទេស​ ​ដោយ​ចាប់ពី​ថ្ងៃ​ទី​១​៧​ ​ខែកញ្ញា​ទៅ​ ​។​
​ជាមួយនឹង​គ្នា​នេះ​ ​វេជ្ជបណ្ឌិត​ គួ​ច​ ​ម៉េង​លី​ ​ជា​វេជ្ជបណ្ឌិត​ ​និង​ជា​អ្នកជំនាញ​ខាង​សុខភាព​សាធារណៈ​មួយ​រូប​បាន​លើកឡើង​ថា​ ​លោក​មិន​អាច​សន្និដ្ឋាន​យ៉ាងដូចម្តេច​បាន​ពី​ការ​សម្រេច​របស់​សម្តេច​ ​ហ៊ុន​ ​សែន​ ​បាន​នោះ​ឡើយ​ ​ដ្បិត​គិត​មក​ត្រឹម​ថ្ងៃនេះ​ ​មានតែ​វ៉ាក់សាំង​ចំនួន​បី​ប៉ុណ្ណោះ​មកពី​សហរដ្ឋអាមេរិក​ ​និង​ពី​តំបន់​អឺរ៉ុប​ដែល​ត្រូវ​បាន​គេ​ទទួលស្គាល់​ជាស​កល​សម្រាប់​ចាក់​កុមារ​ដែល​មាន​អាយុ​ពី​ ​១​២​ ​ដល់​ ​១​៥​ ​ឆ្នាំ​ ​។​
​ទោះជាយ៉ាងណា​ ​លោក​បន្ថែម​ថា​៖​ ​«​ការ​សម្រេច​ចិត្ត​របស់​សម្តេច​ ​ហ៊ុន​ ​សែន​ ​ពិតជា​បាន​ឆ្លងកាត់​ការ​ផ្តល់​យោបល់​ពី​អ្នកជំនាញ​ ​និង​វេជ្ជបណ្ឌិត​ជា​មិន​ខាង​ ​ហើយ​កន្លងមក​ ​យើង​ក៏​បានឃើញ​ថា​ ​កម្ពុជា​បាន​ទទួលជោគជ័យ​ក្នុង​ការ​ចាក់​វ៉ាក់សាំង​កូ​វី​ដ​-​១​៩​ ​រួចមក​ហើយ​ ​ទាំង​ចំនួន​អ្នក​ដែល​បាន​ចាក់​ ​និង​ល្បឿន​នៃ​ការ​ចាក់​»​ ​។​
​សូម​បញ្ជាក់​ថា​ ​មាន​ប្រទេស​មួយ​ចំនួន​បាន​អនុម័ត​ការ​ចាក់​វ៉ាក់សាំង​លើ​កុមារ​នេះ​មក​ហើយ​ ​។​ ​ជាក់ស្តែង​ ​នៅ​ប្រទេស​ចិន​ ​វ៉ាក់សាំង​ស៊ី​ណូ​វ៉ា​ក់​ត្រូវ​បាន​គេ​អនុម័ត​សម្រាប់​ការ​ចាក់​កុមារ​អាយុ​ពី​ ​៣​ ​ឆ្នាំ​ ​ដល់​ ​១​៧​ ​ឆ្នាំ​ ​ដែល​ធ្វើ​ឱ្យ​ប្រទេស​ចិន​ក្លាយ​ជា​ប្រទេស​ទីមួយ​ដែល​អនុម័ត​លើ​ការ​ចាក់​ចន្លោះ​អាយុ​នេះ​ ​។​ ​ឯ​ចំណែក​នៅ​តំបន់​អឺរ៉ុប​ ​ប្រទេស​មួយ​ចំនួន​ដូចជា​ ​អង់គ្លេស​ ​ដា​ណី​ម៉ាក​ ​បារាំង​ អេស្ប៉ា​ញ​ ​ន​័​រ​វែ​ស​ ​និង​ស៊ុ​យ​អ៊ែ​ត​ ​បាន​អនុញ្ញាត​ការ​ចាក់​វ៉ាក់សាំង​លើ​កុមារ​អាយុ​ចន្លោះ​ពី​ ​១​២​ ​ទៅ​ ​១​៥​ ​ឆ្នាំ​ ​ឬ​ ​១​៧​ ​ឆ្នាំ​ ​។​
​ជាមួយគ្នា​នេះ​ដែរ​ ​នៅ​សហរដ្ឋអាមេរិក​ ​គិត​ត្រឹម​ចុងខែ​សីហា​ ​កុមារ​និង​ក្មេង​ជំទង់​អាយុ​ពី​ ​១​២​ ​ទៅ​ ​១​៧​ ​ឆ្នាំ​ ​ចំនួន​ ​៤​២​ ​ភាគរយ​ ​យ៉ាងហោចណាស់​បាន​ទទួល​ដូ​ស​ទីមួយ​នៃ​វ៉ាក់សាំង​ ​P​f​i​z​e​r ​ឬ​ ​Modern​a​ ​ក្រោយ​ពី​មានការ​ជំរុញ​ពី​រដ្ឋាភិបាល​ដោយសារតែ​ការ​រាតត្បាត​នៃ​វី​រុ​ស​បំ​ប្លែងខ្លួន​ដែល​តា​ ​៕​

Related Posts