ថ្ងៃនេះ​កម្ពុជា​រក​ឃើញ​អ្នក​ឆ្លង​កូ​វី​ដ​-​១​៩​ថ្មី​ជាង​៦​០​០​នាក់​ ​និង​ស្លាប់​៧​នាក់​

ក្រសួងសុខាភិបាល​នៅ​ថ្ងៃ​ទី​១​៨​ ​ខែកញ្ញា​ ​ឆ្នាំ​២​០​២​១​នេះ​ ​បាន​ប្រកាស​រក​ឃើញ​អ្នក​ឆ្លង​កូ​វី​ដ​-​១​៩​ថ្មី​ចំនួន​ ​៦​៤​៨​នាក់​បន្ថែម​ទៀត​ ​។​ ​ចំនួន​នេះ​មានការ​ថមថយ​ចុះ​បន្តិច​ធៀប​ទៅ​នឹង​កាល​ពីម្សិលមិញ​ ​ក្រសួង​ប្រកាស​រក​ឃើញ​ចំនួន​៦​៩​៨​នាក់​ ​។​
​ក្នុងចំណោម​ករណី​រក​ឃើញ​ថ្មី​ ​ក្រសួងសុខាភិបាល​បាន​បញ្ជាក់​ថា​ ​មាន​៦​៤​៩​នាក់​ ​ជា​ករណី​ឆ្លង​ក្នុង​ព្រឹត្តិការណ៍​សហគមន៍​ ​និង​១​៦​០​នាក់​ ​ជា​អ្នកដំណើរ​ចូល​មក​កម្ពុជា​ ​។​
​ជាមួយគ្នា​នេះ​ ​ក្រសួងសុខាភិបាល​ ​ក៏បាន​ប្រកាស​ពី​ករណី​ព្យាបាល​ ​ជាសះស្បើយ​អ្នកជំងឺ​កូ​វី​ដ​-​១​៩​ចំនួន​ ​៤​៩​២​នាក់​ផង​ដែរ​ ​។​ ​ពួកគេ​ត្រូវ​បាន​ក្រុម​គ្រូពេទ្យ​អនុញ្ញាត​ឱ្យ​ចេញពី​មន្ទីរពេទ្យ​ត្រឡប់ទៅ​លំនៅឋាន​វិញ​ ​ដោយ​ត្រូវ​បន្ត​ ​ការ​ធ្វើ​ច​ត្តាឡី​ស័ក​រយៈពេល​ ​១​៤​ថ្ងៃ​ ​។​
​ដោយឡែក​អ្នក​បាត់បង់ជីវិត​ថ្មី​នៅ​ថ្ងៃនេះ​មាន​ចំនួន​ ​៧​នាក់​ទៀត​ត្រូវ​បាន​ក្រសួងសុខាភិបាល​ទទួលស្គាល់​ថា​ ​បាន​ស្លាប់​ដោយសារ​ជំងឺ​ដ៏​កាច​សាហាវ​នេះ​ ​ដែល​នាំ​ឱ្យ​អ្នក​ស្លាប់​កើន​ដល់​ ​២​ ​០​៩​៦​នាក់​ ​។​
​យោង​តាម​តួលេខ​ស្ថិតិ​របស់​​​ក្រសួងសុខាភិបាល​ ​គិត​ត្រឹម​ថ្ងៃ​ដដែល​នេះ​ ​កម្ពុជា​បាន​រក​ឃើញ​អ្នក​ឆ្លង​សរុប​ចំនួន​ ​នាក់​ ​១​០​៣​ ​៤​៨​២​នាក់​ ​និង​អ្នក​ជាសះស្បើយ​សរុប​ចំនួន​ ​៩​៦​ ​៧​៦​៧​នាក់​ ​។​​

ចំណែកឯកំណេីនអត្រាចាក់វ៉ាក់សាំងកូវីដ-១៩​ នៅកម្ពុជា​ គិតត្រឹមថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២១​ មាន​ ៩៨,២២%​ ធៀបជាមួយចំនួនប្រជាជនគោលដៅ​ ១០លាននាក់​ និងលើកុមារ-យុវវ័យអាយុពី ១២ឆ្នាំ ទៅក្រោម ១៨ឆ្នាំ មាន ៨៧,៨០% ធៀបជាមួយចំនួនប្រជាជនគោលដៅ ១,៩៦៦,៩៣១ នាក់ និងលើកុមារអាយុពី ០៦ឆ្នាំ​ ដល់ក្រោម ១២ឆ្នាំ មាន​ ១៤,៥៨% ធៀបជាមួយនឹងប្រជាជនគោលដៅ ១,៨៩៧, ៣៨២ នាក់៕

Related Posts