កម្ពុជា​បន្ត​រក​ឃើញ​អ្នក​ឆ្លង​កូ​វី​ដ​ថ្មី​ជិត​ ​៧​០​០​នាក់​ ​និង​ស្លាប់​ ​១​១​នាក់​ទៀត​

ករណី​អ្នក​ឆ្លង​កូ​វី​ដ​-​១​៩​ ​នៅ​កម្ពុជា​ ​នៅតែ​ជា​ប្រធាន​បទ​ ​ក្តៅ​គគុក​នៅឡើយ​ ​ដែល​បាន​កើន​ដល់​១​០​២​ ​១​៣​៦​ ​នាក់​ ​បន្ទាប់ពី​ក្រសួងសុខាភិបាល​បន្ត​រក​ឃើញ​ករណី​ថ្មី​ចំនួន​ ​៦​៩​៣​នាក់​បន្ថែម​ទៀត​។​ ​នេះ​បើ​តាម​ក្រសួងសុខាភិបាល​ ​ចេញ​សេចក្ដី​ជូន​ព័ត៌មាន​ ​នៅ​ថ្ងៃ​ទី​១​៦​ ​ខែកញ្ញា​ ​ឆ្នាំ​២​០​២​១​ ​។​

​សេចក្តី​ជូន​ព័ត៌មាន​របស់​​​ក្រសួងសុខាភិបាល​ ​ដដែល​បាន​ឱ្យ​ដឹង​ថា​ ​ក្នុងចំណោម​ករណី​ឆ្លង​ថ្មី​ទាំង​ ​៦​៩​៣​នាក់​ ​នេះ​គឺ​មាន​ ​៥​៨​១​នាក់​ ​ជាប់​ពាក់ព័ន្ធ​នឹង​ព្រឹត្តិការណ៍​សហគមន៍​២​០​កុម្ភៈ​ ​និង​ ​១​១​២​នាក់​ ​ជា​ករណី​អ្នកដំណើរ​ពី​បរទេស​ចូល​មក​កម្ពុជា​ ​។​ ​រីឯ​អ្នក​ជាសះស្បើយ​បន្ថែម​មាន​ចំនួន​ ​៤​៤​៣​នាក់​ផង​ដែរ​ ​។​

​សូម​ជម្រាប​ថា​ ​គិត​ត្រឹម​ថ្ងៃ​ទី​១​៦​ ​ខែកញ្ញា​នេះ​ ​កម្ពុជា​ ​មាន​អ្នក​ឆ្លង​កូ​វី​ដ​-​១​៩​ ​សរុប​១​០​២​ ​១​៣​៦​ ​នាក់​ ​ក្នុង​នោះ​អ្នកព្យាបាល​ជាសះស្បើយ​ ​៩​៥​ ​៨​១​០​នាក់​ ​និង​ស្លាប់​ ​២​ ​០​៧​៨​នាក់​ ​។​ ​ទន្ទឹម​នឹង​នោះ​ ​របាយការណ៍​អ្នក​ដែល​បាន​ចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូ​វី​ដ​-​១​៩​ ​ទូទាំង​ប្រទេស​ (​រួម​ទាំង​ក្រសួង​ការពារ​ជាតិ​) ​បាន​បញ្ជាក់​ថា​ ​កំណើន​អត្រា​ចាក់​វ៉ាក់សាំង​កូ​វី​ដ​-​១​៩​ ​នៅ​កម្ពុជា​ ​គិត​ត្រឹម​ថ្ងៃ​ទី​១​៥​ ​ខែកញ្ញា​ ​ឆ្នាំ​២​០​២​១​ ​មាន​ ​៩​៧​,​៨​៨​% ​ធៀប​ជាមួយ​ចំនួន​ប្រជាជន​គោលដៅ​ ​១​០​លាន​នាក់​ ​និង​លើ​កុមារ​-​យុវវ័យ​អាយុ​ពី​ ​១​២​ឆ្នាំ​ ​ទៅ​ក្រោម​ ​១​៨​ឆ្នាំ​ ​មាន​ ​៨​៧​,​៣​៨​% ​ធៀប​ជាមួយនឹង​ប្រជាជន​គោលដៅ​ ​២​លាន​នាក់​។​ ​នេះ​បើ​តាម​ក្រសួងសុខាភិបាល​ ​៕

Related Posts