ស្ថានភាព​កូ​វី​ដ​ថ្ងៃនេះ​៖​ ​បន្ត​រក​ឃើញ​អ្នក​ឆ្លង​ថ្មី​ជិត​ ​៧​០​០​ ​នាក់​ ​និង​ស្លាប់​ជាង​ ​១​០​នាក់​ទៀត

ក្រសួងសុខាភិបាល​ ​នៅ​ថ្ងៃ​ទី​១​៧​ ​ខែកញ្ញា​ ​ឆ្នាំ​២​០​២​១​នេះ​ ​បាន​ចេញ​សេចក្តីប្រកាស​ព័ត៌មាន​ ​បញ្ជាក់​ពី​ការ​បន្ត​រក​ឃើញ​អ្នក​ឆ្លង​កូ​វី​ដ​-​១​៩​ថ្មី​ ​ចំនួន​ ​៦​៩​៨​នាក់​បន្ថែម​ទៀត​ ​ក្នុង​នោះ​ ​៥​៤​៧​នាក់​ ​ឆ្លង​ក្នុង​ព្រឹត្តិការណ៍​សហគមន៍​ ​និង​ ​១​៥​១​នាក់​ ​ជា​អ្នកដំណើរ​ចូល​មក​កម្ពុជា​ ​។​
​ជាមួយគ្នា​នេះ​ ​ក្រសួងសុខាភិបាល​ ​ក៏បាន​ព្យាបាល​ជាសះស្បើយ​អ្នកជំងឺ​កូ​វី​ដ​-​១​៩​ ​ចំនួន​ ​៤​៦​៥​នាក់​ ​ហើយ​ក្រុម​គ្រូពេទ្យ​បាន​អនុញ្ញាត​ឱ្យ​ចេញពី​មន្ទីរពេទ្យ​ ​ត្រឡប់ទៅ​លំនៅឋាន​វិញ​ ​ដោយ​ត្រូវ​បន្ត​ការ​ធ្វើ​ច​ត្តាឡី​ស័ក​រយៈពេល​១​៤​ថ្ងៃ​ ​។​ ដោយឡែក​អ្នក​បាត់បង់ជីវិត​ថ្មី​ ​ចំនួន​ ​១​១​នាក់​ទៀត​ ​ត្រូវ​បាន​ក្រសួងសុខាភិបាល​ ​ទទួលស្គាល់​ថា​ ​ស្លាប់​ដោយសារ​ជំងឺ​ដ៏​កាច​សាហាវ​នេះ​ ​ដែល​នាំ​ឱ្យ​អ្នក​ស្លាប់​កើន​ដល់​ ​២​០​ ​៨​៩​នាក់​ហើយ​ ​។​
​គួរ​ជម្រាប​ថា​ ​តាម​តួលេខ​របស់​​​ក្រសួងសុខាភិបាល​ ​គិត​ត្រឹម​ថ្ងៃ​ដដែល​នេះ​ ​កម្ពុជា​បាន​រក​ឃើញ​អ្នក​ឆ្លង​សរុប​ចំនួន​ ​នាក់​ ​១​០​២​ ​៨​៣​៤​នាក់​ ​និង​អ្នក​ជាសះស្បើយ​សរុប​ចំនួន​ ​៩​៦​ ​២​៧​៥​នាក់​ ​។​
​ទន្ទឹម​នឹង​នោះ​ ​របាយការណ៍​អ្នក​ដែល​បាន​ចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូ​វី​ដ​-​១​៩​ ​ទូទាំង​ប្រទេស​ (​រួម​ទាំង​ក្រសួង​ការពារ​ជាតិ​) ​បាន​បញ្ជាក់​ថា​ ​កំណើន​អត្រា​ចាក់​វ៉ាក់សាំង​កូ​វី​ដ​-​១​៩​ ​នៅ​កម្ពុជា​ ​គិត​ត្រឹម​ថ្ងៃ​ទី​១​៦​ ​ខែកញ្ញា​ ​ឆ្នាំ​២​០​២​១​ ​មាន​ ​៩​៨​,​០​៥​% ​ធៀប​ជាមួយ​ចំនួន​ប្រជាជន​គោលដៅ​ ​១​០​លាន​នាក់​ ​និង​លើ​កុមារ​-​យុវវ័យ​អាយុ​ពី​ ​១​២​ឆ្នាំ​ ​ទៅ​ក្រោម​ ​១​៨​ឆ្នាំ​ ​មាន​ ​៨​៧​,​៥​៤​% ​ធៀប​ជាមួយនឹង​ប្រជាជន​គោលដៅ​ ​២​លាន​នាក់​។​ ​នេះ​បើ​តាម​ក្រសួងសុខាភិបាល​ ​៕

Related Posts