ក្រសួងសុខាភិបាលកម្ពុជា បានរាយការណ៍នៅថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២១ នេះថា ខ្លួនបានបន្តរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ ចំនួន ៦២៩ នាក់បន្ថែមទៀត ខណៈអ្នកជំងឺចំនួន ៩នាក់ បាត់បង់ជីវិត នៅក្នុងរយៈពេល២៤ម៉ោងកន្លងទៅនេះ។
តាមការចេញផ្សាយរបស់ក្រសួងសុខាភិបាល បញ្ជាក់ថា ក្នុងចំណោមអ្នកឆ្លងថ្មីទាំង ៦២៩នាក់ខាងលើនេះ មានករណីឆ្លងសហគមន៍ ៥១៦នាក់ និងមាន ១១៣ នាក់ ជាករណីនាំចូលពីបរទេស។ ចំណែកឯអ្នកជំងឺដែលបានជាសះស្បើយនៅថ្ងៃដដែលនេះមានចំនួន ៤២២នាក់ ផងដែរ ។
គួរកត់សម្គាល់ថា ទិន្នន័យអ្នកឆ្លងនៅថ្ងៃនេះ មានការថយចុះបើធៀបថ្ងៃម្សិលមិញនេះ ដោយរកឃើញត្រឹមជាង៦០០ករណីក្នុងមួយថ្ងៃ ។
សូមជម្រាបជូនថា គិតត្រឹមរសៀលថ្ងៃដដែលនេះ កម្ពុជា បានកត់ត្រាអ្នកឆ្លងជំងឺកូវីដ-១៩ សរុបនៅទូទាំងប្រទេសចំនួន ១០០ ១៣៣នាក់ ដោយក្នុងនោះមានអ្នកស្លាប់ចំនួន ២ ០៤៩នាក់ និងអ្នកជាសះស្បើយចំនួន ៩៤ ៣២៦ នាក់។
ទន្ទឹមនឹងនេះ កម្ពុជា ចាក់វ៉ាក់សាំងដល់មនុស្សពេញលេញដែលមានអាយុ ១៨ឆ្នាំឡើងទៅ សម្រេចបាន ៩៧.០៣ភាគរយ ធៀបនឹងគោលដៅ ១០លាននាក់ដែលត្រូវចាក់ ខណៈកុមារអាយុ១២ឆ្នាំ និងយុវវ័យអាយុក្រោម ១៨ឆ្នាំ សម្រេចបាន ៨៦,៦២ភាគរយ ធៀបនឹងគោលដៅ ២លាននាក់។ នេះបើតាមក្រសួងសុខាភិបាល ៕
Related Posts

ចំនួនអ្នកឆ្លងជំងឺកូវីដ-១៩ មានការថយចុះបន្តិចខណះអ្នកស្លាប់មានការកើនឡើងដល់….
ក្រសួងសុខាភិបាលនៅថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២១ បានរកឃើងអ្នកឆ្លងដោយសាជំងឺកូវីដ-១៩ ចំនួន ៦១២ នាក់បន្ថែមទៀត។ គួររំឮកថាចំនួនអ្នកឆ្លងដោយសារជំងឺនេះមានការថយចុះបន្តិចបើធៀបនឹងចំនួនអ្នកឆ្លងកាលពីម្សិលមិញ គឺមានចំនួន ៦៤៩ នាក់។ ក្នុងចំណោមនោះអ្នកទទួលបានការព្យាបាលជាសះស្បើយនឹងអនុញ្ញាតឱ្យទៅផ្ទះចំនួន ៤៦០ តែអ្នកទាំងនោះត្រូវបន្តធ្វើចតាឡីស័កខ្លួនឯងចំនួន១៤ ថ្ងៃបន្ថែមទៀត។ ទន្ទឹមនឹងនោះអ្នកឆ្លងនឹងស្លាប់បាត់បង់ជីវិតចំនួន ១៣ នាក់ ដែលនាំឱ្យតួលេខអ្នកស្លាប់កើនឡើងដល់ ២១០៩ នាក់ទូទាំងប្រទេស។ បើគិតត្រឹមព្រឹកថ្ងៃទី១៩ ខែឆ្នាំដដែលនេះ តួលេខអ្នកឆ្លងទូទាំងប្រទេសដោយសារជំងឺកូវីដ-១៩ សរុបគឺ ១០៤ ០៩៤ នាក់ ក្នុងនោះមានអ្នកជាសះស្បើយចំនួន ៩៧ ២២៧នាក់ និងអ្នកស្លាប់ចំនួន ២១០៩…

រដ្ឋាភិបាលកម្ពុជានឹងចាប់ផ្តើមចាក់វ៉ាក់សាំងជំងឺកូវីដ-១៩ ដល់កុមារចាប់អាយុ៦ឆ្នាំទៅ១២ឆ្នាំ
សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន សម្រេចប្រកាសបើកយុទ្ធនាការចាក់វ៉ាក់សាំងជូនកុមារអាយុ៦ឆ្នាំ ដល់១២ឆ្នាំ ចាប់ផ្តើមពីថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២១ ។ ការសម្រេចនេះធ្វើឡើងតាមរយៈសារសំឡេងរបស់សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលបណ្តាញព័ត៌មាន The Intercon Rooster ទទួលបានផ្លូវការ នាព្រឹកថ្ងៃនេះ ។ បើតាមសម្ដេចនាយករដ្ឋមន្ត្រី ការចាប់ផ្ដើមយុទ្ធការចាក់វ៉ាក់សាំងថ្មីមួយទៀតនេះ ដើម្បីឈានទៅបើកសាលាបឋមសិក្សា បើមិនដូច្នេះទេសាលាបឋមសិក្សាមិនអាចបើកដំណើរការបានទេ ។ សម្ដេចនាយករដ្ឋមន្ត្រ ហ៊ុន សែន បានថ្លែងថា៖ «យើងបានសម្រេចចិត្តថានឹងចាក់វ៉ាក់សាំងឱ្យក្មេងអាយុពី៦ឆ្នាំ ទៅ១២ឆ្នាំ ។ ប្រសិនបើយើងមិនចាក់ជូនកុមារពីអាយុ៦ឆ្នាំទៅ១២ឆ្នាំទេ យើងមិនអាចឈានទៅបើកសាលាបឋមសិក្សាបានទេ…

ថ្ងៃនេះកម្ពុជារកឃើញអ្នកឆ្លងកូវីដ-១៩ថ្មីជាង៦០០នាក់ និងស្លាប់៧នាក់
ក្រសួងសុខាភិបាលនៅថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២១នេះ បានប្រកាសរកឃើញអ្នកឆ្លងកូវីដ-១៩ថ្មីចំនួន ៦៤៨នាក់បន្ថែមទៀត ។ ចំនួននេះមានការថមថយចុះបន្តិចធៀបទៅនឹងកាលពីម្សិលមិញ ក្រសួងប្រកាសរកឃើញចំនួន៦៩៨នាក់ ។ ក្នុងចំណោមករណីរកឃើញថ្មី ក្រសួងសុខាភិបាលបានបញ្ជាក់ថា មាន៦៤៩នាក់ ជាករណីឆ្លងក្នុងព្រឹត្តិការណ៍សហគមន៍ និង១៦០នាក់ ជាអ្នកដំណើរចូលមកកម្ពុជា ។ ជាមួយគ្នានេះ ក្រសួងសុខាភិបាល ក៏បានប្រកាសពីករណីព្យាបាល ជាសះស្បើយអ្នកជំងឺកូវីដ-១៩ចំនួន ៤៩២នាក់ផងដែរ ។ ពួកគេត្រូវបានក្រុមគ្រូពេទ្យអនុញ្ញាតឱ្យចេញពីមន្ទីរពេទ្យត្រឡប់ទៅលំនៅឋានវិញ ដោយត្រូវបន្ត ការធ្វើចត្តាឡីស័ករយៈពេល ១៤ថ្ងៃ ។ ដោយឡែកអ្នកបាត់បង់ជីវិតថ្មីនៅថ្ងៃនេះមានចំនួន ៧នាក់ទៀតត្រូវបានក្រសួងសុខាភិបាលទទួលស្គាល់ថា បានស្លាប់ដោយសារជំងឺដ៏កាចសាហាវនេះ ដែលនាំឱ្យអ្នកស្លាប់កើនដល់ ២ ០៩៦នាក់…

ក្រសួង រកឃើញអ្នកឆ្លងថ្មីជាង ៦០០នាក់ ជាសះស្បើយ ៥៧៨នាក់ និងអ្នកស្លាប់ ៩នាក់ទៀត
ក្រសួងសុខាភិបាលកម្ពុជា បានរាយការណ៍នៅថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២១ នេះថា ខ្លួនបានបន្តរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ ចំនួន ៦៥៧ នាក់បន្ថែមទៀត ដោយតួលេខនេះនាំឱ្យកម្ពុជា មានអ្នកឆ្លងសរុបលើស ១សែននាក់ហើយ ខណៈអ្នកជំងឺចំនួន ៩នាក់ទៀត បាត់បង់ជីវិត ដោយសារមេរោគដ៏កាចសាហាវនេះ ។ តាមការចេញផ្សាយរបស់ក្រសួងសុខាភិបាល បញ្ជាក់ថា ក្នុងចំណោមអ្នកឆ្លងថ្មីទាំង ៦៥៧នាក់ខាងលើនេះ មាន ១៥៣នាក់ ជាករណីនាំចូលពីបរទេស ខណៈករណីឆ្លងសហគមន៍មានចំនួន ៥០៤នាក់។ ចំណែកឯអ្នកជំងឺដែលបានជាសះស្បើយនៅថ្ងៃដដែលនេះមានចំនួន ៥៧៨២នាក់ផងដែរ ។ សូមជម្រាបជូនថា គិតត្រឹមរសៀលថ្ងៃដដែលនេះ កម្ពុជា បានកត់ត្រាអ្នកឆ្លងជំងឺកូវីដ-១៩…

កម្ពុជាបង្ហាញក្ដីបារម្ភការឆ្លងវីរុសកូវីដ-១៩ បំប្លែងថ្មីប្រភេទ «Mu» ចូលប្រទេសដូចករណីមុនៗ
លោកស្រី ឱ វណ្ណឌីន ប្រធានគណៈកម្មការចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងក្របខ័ណ្ឌទូទាំងប្រទេស បានបង្ហាញក្តីបារម្ភក្នុងករណីណាមួយ ដែលអាចនាំឱ្យមានការនាំចូលនូវវីរុសកូវីដ-១៩ បំប្លែងថ្មីប្រភេទម៉ុយ (Mu) ចូលមកក្នុងប្រទេសកម្ពុជា ដូចករណីការឆ្លងចូលនៃវីរុសប្រភេទអាល់ហ្វា និងដែលតា នាពេលកន្លងមកដែរ ។ ការសម្ដែងក្ដីបារម្ភនេះធ្វើឡើងនៅក្នុងពេលបិទបញ្ចប់យុទ្ធនាការចាក់វ៉ាក់សាំងកូវីដ-១៩ នៅខេត្តស្វាយរៀង នៅថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២១ ។ ដោយជាមួយនឹងគ្នានោះ លោកស្រី អំពាវនាវដល់ពលរដ្ឋឱ្យមានការប្រុងប្រយ័ត្នពីវត្តមានមេរោគថ្មីនេះ ទោះបីជាមិនទាន់មានព័ត៌មានណាមួយដែលបង្ហាញពីវត្តមាននៃការឆ្លងចូលនូវវីរុសកូវីដ-១៩ បំប្លែងថ្មីប្រភេទម៉ុយនៅប្រទេសកម្ពុជាក៏ដោយ ។ លោកស្រី ឱ វណ្ណឌីន ថ្លែងថា៖ «មិនខុសអ្វីពីអាល់ហ្វា ឬដែលតាទេ ប្រសិនបើបងប្អូនប្រជាពលរដ្ឋមិនបន្តអនុវត្តនូវការការពារទប់ស្កាត់នូវការចម្លងវីរុសកូវីដ-១៩នេះទេ…

កម្ពុជាបន្តរកឃើញអ្នកឆ្លងកូវីដថ្មី ៦៥៣នាក់ ខណៈស្លាប់កើនឡើងសរុប ជាង ២ពាន់នាក់
ករណីអ្នកឆ្លងកូវីដ-១៩ នៅកម្ពុជា នៅតែជាប្រធានបទ ក្តៅគគុកនៅឡើយ ដែលបានកើនដល់១០១ ៤៤៣ នាក់ បន្ទាប់ពីក្រសួងសុខាភិបាលបន្តរកឃើញករណីថ្មីចំនួន ៦៥៣នាក់បន្ថែមទៀត។ នេះបើតាមក្រសួងសុខាភិបាល ចេញសេចក្ដីជូនព័ត៌មាន នៅថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២១ ។ សេចក្តីជូនព័ត៌មានរបស់ក្រសួងសុខាភិបាល ដដែលបានឱ្យដឹងថា ក្នុងចំណោមករណីឆ្លងថ្មីទាំង ៦៥៣នាក់ នេះគឺមាន ៤៦៣នាក់ ជាប់ពាក់ព័ន្ធនឹងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ និង ១៣០នាក់ ជាករណីអ្នកដំណើរពីបរទេសចូលមកកម្ពុជា ។ រីឯអ្នកជាសះស្បើយបន្ថែមមានចំនួន ៤៦៣នាក់ផងដែរ ។ សូមជម្រាបថា គិតត្រឹមថ្ងៃទី១៥ ខែកញ្ញានេះ កម្ពុជា…

កម្ពុជាបន្តរកឃើញអ្នកឆ្លងកូវីដថ្មីជិត ៧០០នាក់ និងស្លាប់ ១១នាក់ទៀត
ករណីអ្នកឆ្លងកូវីដ-១៩ នៅកម្ពុជា នៅតែជាប្រធានបទ ក្តៅគគុកនៅឡើយ ដែលបានកើនដល់១០២ ១៣៦ នាក់ បន្ទាប់ពីក្រសួងសុខាភិបាលបន្តរកឃើញករណីថ្មីចំនួន ៦៩៣នាក់បន្ថែមទៀត។ នេះបើតាមក្រសួងសុខាភិបាល ចេញសេចក្ដីជូនព័ត៌មាន នៅថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២១ ។ សេចក្តីជូនព័ត៌មានរបស់ក្រសួងសុខាភិបាល ដដែលបានឱ្យដឹងថា ក្នុងចំណោមករណីឆ្លងថ្មីទាំង ៦៩៣នាក់ នេះគឺមាន ៥៨១នាក់ ជាប់ពាក់ព័ន្ធនឹងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ និង ១១២នាក់ ជាករណីអ្នកដំណើរពីបរទេសចូលមកកម្ពុជា ។ រីឯអ្នកជាសះស្បើយបន្ថែមមានចំនួន ៤៤៣នាក់ផងដែរ ។ សូមជម្រាបថា គិតត្រឹមថ្ងៃទី១៦ ខែកញ្ញានេះ កម្ពុជា…

ស្ថានភាពកូវីដថ្ងៃនេះ៖ បន្តរកឃើញអ្នកឆ្លងថ្មីជិត ៧០០ នាក់ និងស្លាប់ជាង ១០នាក់ទៀត
ក្រសួងសុខាភិបាល នៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២១នេះ បានចេញសេចក្តីប្រកាសព័ត៌មាន បញ្ជាក់ពីការបន្តរកឃើញអ្នកឆ្លងកូវីដ-១៩ថ្មី ចំនួន ៦៩៨នាក់បន្ថែមទៀត ក្នុងនោះ ៥៤៧នាក់ ឆ្លងក្នុងព្រឹត្តិការណ៍សហគមន៍ និង ១៥១នាក់ ជាអ្នកដំណើរចូលមកកម្ពុជា ។ ជាមួយគ្នានេះ ក្រសួងសុខាភិបាល ក៏បានព្យាបាលជាសះស្បើយអ្នកជំងឺកូវីដ-១៩ ចំនួន ៤៦៥នាក់ ហើយក្រុមគ្រូពេទ្យបានអនុញ្ញាតឱ្យចេញពីមន្ទីរពេទ្យ ត្រឡប់ទៅលំនៅឋានវិញ ដោយត្រូវបន្តការធ្វើចត្តាឡីស័ករយៈពេល១៤ថ្ងៃ ។ ដោយឡែកអ្នកបាត់បង់ជីវិតថ្មី ចំនួន ១១នាក់ទៀត ត្រូវបានក្រសួងសុខាភិបាល ទទួលស្គាល់ថា ស្លាប់ដោយសារជំងឺដ៏កាចសាហាវនេះ ដែលនាំឱ្យអ្នកស្លាប់កើនដល់ ២០ ៨៩នាក់ហើយ…

ក្រសួងសុខាភិបាលរកឃើញអ្នកឆ្លង ៦៥៨នាក់ និងអ្នកស្លាប់ ៩នាក់បន្ថែមទៀត
ក្រសួងសុខាភិបាលកម្ពុជា បានរាយការណ៍នៅថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២១ នេះថា ខ្លួនបានបន្តរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ ចំនួន ៦៥៨នាក់បន្ថែមទៀត ខណៈអ្នកជំងឺចំនួន ៩នាក់ បាត់បង់ជីវិត នៅក្នុងរយៈពេល២៤ម៉ោងកន្លងទៅនេះ។ តាមការចេញផ្សាយរបស់ក្រសួងសុខាភិបាល បញ្ជាក់ថា ក្នុងចំណោមអ្នកឆ្លងថ្មីទាំង ៦៥៨នាក់ខាងលើនេះ មាន ១៦០នាក់ ជាករណីនាំចូលពីបរទេស។ ចំណែកឯអ្នកជំងឺដែលបានជាសះស្បើយនៅថ្ងៃដដែលនេះមានចំនួន ៤៩៩នាក់ ផងដែរ ។ គួរកត់សម្គាល់ថា ទិន្នន័យអ្នកឆ្លងនៅថ្ងៃនេះ មានការកើនឡើងបើធៀបក្នុងរយៈពេលមួយសប្តាហ៍កន្លងទៅនេះ ដោយរកឃើញត្រឹមជាង៥០០ករណីក្នុងមួយថ្ងៃ ។ សូមជម្រាបជូនថា គិតត្រឹមរសៀលថ្ងៃដដែលនេះ កម្ពុជា បានកត់ត្រាអ្នកឆ្លងជំងឺកូវីដ-១៩ សរុបនៅទូទាំងប្រទេសចំនួន…

ក្រសួងសុខាភិបាលបានរកឃើញអ្នកឆ្លងថ្មី ចំនួនជាង៦០០ នាក់ទៀតនៅថ្ងៃនេះ
ភ្នំពេញ៖ នៅថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២១ នេះក្រសួងសុខាភិបាល បានប្រកាសរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ ថ្មីចំនួន ៦៦២នាក់ផ្សេងទៀត ក្នុងនោះមាន ១៨០ នាក់ ជាករណីនាំចូលពីក្រៅប្រទេស ខណៈអ្នកជាសះស្បើយ ៤៩៣ នាក់ និងស្លាប់ថ្មី ១២នាក់ ។ គួររម្លឹកថា មកទល់ពេលនេះ កម្ពុចជាបានចំនួនអ្នកឆ្លងមេរោគដ៏កាចសាហាវនេះ មានសរុប ៩៩ ៥០៤ នាក់ ហើយមានអ្នកជាសះស្បើយសរុប ៩៣ ៩០៤នាក់ និងមានអ្នកស្លាប់សរុប ២០៤០នាក់ ។ សូមជម្រាបថា កំណើនអត្រាចាក់វ៉ាក់សាំងកូវីដ-១៩…