ពិធីប្រគល់-ទទួលពហុកីឡាដ្ឋានមរតកតេជោពីសម្ព័ន្ធមិត្តដែកថែប

ភ្នំពេញ៖ ដំណើរទស្សនកិច្ចលោក វ៉ាង យី ជាទីព្រឹក្សារដ្ឋ និងជារដ្ឋមន្រ្តីក្រសួងការបរទេសនៃសារធារណរដ្ឋប្រជាមានិតចិន មកប្រទេសកម្ពុជាដែលមានរយៈពេលពីរថ្ងៃគឺចាប់ពីថ្ងៃទី១២ ដល់១៣ ខែកញ្ញាឆ្នាំ ២០២១។ ក្នុងដំណើរទស្សនៈកិច្ចនេះគឺដើម្បីប្រារពពិធីប្រគល់និងទទួលវិមានពហុកីដ្ឋានជាតិមរតកតេជោ ដែលពហុកីឡាដ្ឋាននេះស្ថិតនៅភូមិព្រែកតាសេក ខណ្ឌឬស្សីកែវ ចំងាយ ១២ គីឡូពីវត្តភ្នំ ដែលសាងសង់ក្នុងផ្ទៃដីសរុបប្រមាណជាតិ ៨៥ ហិចតា និង ៣៥អា អាចផ្ទុកទស្សនិកជនបានចំនួន ៦ម៉ឺននាក់ និងចំណាយថវិការអស់ប្រមាណជាង ២០០ លានដុល្លារ ដែលជាជំនួយរបស់សម្ព័ន្ធមិត្តចិន។ អត្ថន័នៃពហុកីឡាដ្ឋានជាតិមរតកតេជោ ទី១. បង្គោលប៉មមានរាងជាការសំពះ ជានិមិត្តរូបនៃការស្វាគមន៍នៃវប្បធម៌ អរិយធម៌របស់ប្រទេសកម្ពុជា ទី២. មានរាងជាសំពៅ ដែលតំណាងឱ្យសម្ព័ន្ធមិត្តដែកថែបរវាងប្រទេសកម្ពុជា និងចិនតាំងពីបុរាណកាលមកម្លេះ។

សូមគូសបញ្ជាក់ផងដែរថា ពហុកីឡាដ្ឋាននេះបានចាប់ផ្តើមសាងសង់នៅថ្ងៃទី ១២ មេសា ឆ្នាំ២០១៣ ហើយការសាងសង់បានបែងចែកជាបីផ្នែក គឺផ្នែកគ្រោងជាជំនួយនៃប្រទេសចិន និងផ្នែកទីលានបាល់ទាត់ មជ្ឈមណ្ឌលកីឡា ផ្នែកកន្លែងស្នាក់នៅរបស់កីឡាករ គឺជាថវិការបស់រាជរដ្ឋាភិបាលប្រទេសកម្ពុជា។​ លោក វ៉ាង យី បានថ្លែងក្នុងពិធីនេះផងដែរថាការសាងសង់ពហុកីឡាដ្ឋាននេះជាជំនួយដែលមានចំនួយច្រើនជាងគេដែលចិនមិនធ្លាប់ផ្តល់ជូនប្រទេសដ៏ទៃទៀតពីមុនមក នេះដោយសារតែប្រទេសកម្ពុជាជាសម្ព័ន្ធមិត្តដ៏ស្អិតរមួតជាមួយសារធារណរដ្ឋប្រជាមានិតចិនតាំងពីយូរលង់ណាស់មកហើយ។ លោកបានបន្ថែមទៀតថាចិននឹងបន្តផ្តល់ជំនួយដល់កម្ពុជាដើម្បីបន្តសាងសង់ ហេដ្ឋារចនាសម័្ពន្ធ មន្ទីពេទ្យ និងសាលារៀនបន្ថែមទៀត។​

Related Posts