ក្រសួងសុខាភិបាល​រក​ឃើញ​អ្នក​ឆ្លង ​៦​៥​៨​នាក់​ ​និង​អ្នក​ស្លាប់​ ​៩​នាក់​បន្ថែម​ទៀត​

ក្រសួងសុខាភិបាល​កម្ពុជា​ ​បាន​រាយការណ៍​នៅ​ថ្ងៃ​ទី​១​១​ ​ខែកញ្ញា​ ​ឆ្នាំ​២​០​២​១​ ​នេះ​ថា​ ​ខ្លួន​បាន​បន្ត​រក​ឃើញ​អ្នក​ឆ្លង​ជំងឺ​កូ​វី​ដ​-​១​៩​ ​ចំនួន​ ​៦​៥​៨​នាក់​បន្ថែម​ទៀត​ ​ខណៈ​អ្នកជំងឺ​ចំនួន​ ​៩​នាក់​ ​បាត់បង់ជីវិត​ ​នៅ​ក្នុងរយៈពេល​២​៤​ម៉ោង​កន្លងទៅ​នេះ​។​
​តាម​ការ​ចេញផ្សាយ​របស់​​​ក្រសួងសុខាភិបាល​ ​បញ្ជាក់​ថា​ ​ក្នុងចំណោម​អ្នក​ឆ្លង​ថ្មី​ទាំង​ ​៦​៥​៨​នាក់​ខាងលើ​នេះ​ ​មាន​ ​១​៦​០​នាក់​ ​ជា​ករណី​នាំចូល​ពី​បរទេស​។​ ​ចំណែក​ឯ​អ្នកជំងឺ​ដែល​បាន​ជាសះស្បើយ​នៅ​ថ្ងៃ​ដដែល​នេះ​មាន​ចំនួន​ ​៤​៩​៩​នាក់​ ​ផង​ដែរ​ ​។​
​គួរ​កត់​សម្គាល់​ថា​ ​ទិន្នន័យ​អ្នក​ឆ្លង​នៅ​ថ្ងៃនេះ​ ​មានការ​កើន​ឡើង​បើ​ធៀប​ក្នុងរយៈពេល​មួយ​ស​ប្តាហ៍​កន្លងទៅ​នេះ​ ​ដោយ​រក​ឃើញ​ត្រឹម​ជាង​៥​០​០​ករណី​ក្នុងមួយថ្ងៃ​ ​។​
​សូម​ជម្រាប​ជូន​ថា​ ​គិត​ត្រឹម​រសៀល​ថ្ងៃ​ដដែល​នេះ​ ​កម្ពុជា​ ​បាន​កត់ត្រា​អ្នក​ឆ្លង​ជំងឺ​កូ​វី​ដ​-​១​៩​ ​សរុប​នៅ​ទូទាំង​ប្រទេស​ចំនួន​ ​៩​៨​,​៨​៤​២​នាក់​ ​ដោយ​ក្នុង​នោះ​មាន​អ្នក​ស្លាប់​ចំនួន​ ​២​ ​០​២​៨​នាក់​ ​និង​អ្នក​ជាសះស្បើយ​ចំនួន​ ​៩​៣​,​៤​១​១​ ​នាក់​។
​ទន្ទឹម​នឹង​នេះ​ ​កម្ពុជា​ ​ចាក់​វ៉ាក់សាំង​ដល់​មនុស្ស​ពេញលេញ​ដែល​មាន​អាយុ​ ​១​៨​ឆ្នាំ​ឡើង​ទៅ​ ​សម្រេច​បាន​ ​៩​៧​.​០​៣​ភាគរយ​ ​ធៀប​នឹង​គោលដៅ​ ​១​០​លាន​នាក់​ដែល​ត្រូវ​ចាក់​ ​ខណៈ​កុមារ​អាយុ​១​២​ឆ្នាំ​ ​និង​យុវវ័យ​អាយុ​ក្រោម​ ​១​៨​ឆ្នាំ​ ​សម្រេច​បាន​ ​៨​៦​,​៦​២​ភាគរយ​ ​ធៀប​នឹង​គោលដៅ​ ​២​លាន​នាក់​។​ ​នេះ​បើ​តាម​ក្រសួងសុខាភិបាល​ ​៕

Related Posts