ក្រសួងសុខាភិបាលបាន​រក​ឃើញ​អ្នកឆ្លងថ្មី​ ​ចំនួនជា​ង​៦​០​០​ ​នាក់​ទៀត​នៅ​ថ្ងៃនេះ​

ភ្នំពេញ៖ នៅ​ថ្ងៃ​ទី​១​២​ ​ខែកញ្ញា​ ​ឆ្នាំ​២​០​២​១​ ​នេះ​ក្រសួងសុខាភិបាល​ ​បាន​ប្រកាស​រក​ឃើញ​អ្នក​ឆ្លង​ជំងឺ​កូ​វី​ដ​-​១​៩​ ​ថ្មី​ចំនួន​ ​៦​៦​២​នាក់ផ្សេងទៀត​ ​ក្នុង​នោះ​មាន​​ ១​៨​០ ​នាក់​ ​ជា​ករណី​នាំចូល​ពីក្រៅ​ប្រទេស​ ​ខណៈ​អ្នក​ជាសះស្បើយ​ ​៤​៩​៣​ នាក់​ ​និង​ស្លាប់​ថ្មី​ ​១​២​នាក់​ ​។​
​គួរ​រម្លឹក​ថា​ ​មកទល់​ពេលនេះ​ ​កម្ពុ​ច​ជា​បាន​ចំនួន​អ្នក​ឆ្លង​មេរោគ​ដ៏​កាច​សាហាវ​នេះ​ ​មាន​សរុប​ ​៩​៩​ ​៥​០​៤​ នាក់​ ​ហើយ​មាន​អ្នក​ជាសះស្បើយ​សរុប​ ​៩​៣​ ​៩​០​៤​នាក់​ ​និង​មាន​អ្នក​ស្លាប់​សរុប​ ​២​០​៤​០​នាក់​ ​។​
​សូម​ជម្រាប​ថា​ ​កំណើន​អត្រា​ចាក់​វ៉ាក់សាំង​កូ​វី​ដ​-​១​៩​ ​នៅ​កម្ពុជា​ ​គិត​ត្រឹម​ថ្ងៃ​ទី​១​១​ ​ខែកញ្ញា​ ​ឆ្នាំ​២​០​២​១​ ​មាន​ ​៩​៧​,​២​៣​% ​ធៀប​ជាមួយ​ចំនួន​ប្រជាជន​គោលដៅ​ ​១​០​លាន​នាក់​ ​និង​លើ​កុមារ​-​យុវវ័យ​អាយុ​ពី​ ​១​២​ឆ្នាំ​ ​ទៅ​ក្រោម​ ​១​៨​ឆ្នាំ​ ​មាន​ ​៨​៦​,​៧​៧​% ​ធៀប​ជាមួយនឹង​ប្រជាជន​គោលដៅ​ ​១​,​៩​៦​៦​,​៩​៣​១​ ​នាក់​ ​។

Related Posts