ខេត្តព្រះសីហនុ បិទយុទ្ធនាការចាក់វ៉ាក់សាំងកូវីដ-១៩ ខណៈលទ្ធផលសម្រេចបានជាង២២ម៉ឺននាក់

យុទ្ធនាការ​សា​ចាក់​វ៉ាក់សាំង​កូ​វី​ដ​-​១​៩​ ​ក្នុង​ខេត្ត​ព្រះ​សី​ហ​នុ ​ដំណាក់កាល​ទី​១​ ​ជូន​ប្រជាពលរដ្ឋ​ដែល​មាន​អាយុ​ចាប់ពី​១​៨​ឆ្នាំ​ឡើង​ ​ត្រូវ​បាន​ប្រកាស​បិទ​បញ្ចប់​នៅ​ព្រឹក​ថ្ងៃ​ទី​១​០​ ​ខែកញ្ញា​ ​ឆ្នាំ​២​០​២​១​ ​ក្រោមអធិបតីភាព​ ​លោកស្រី​ ​ឱ​ ​វណ្ណ​ឌី​ន​ ​រដ្ឋលេខាធិការ​ក្រសួងសុខាភិបាល​ ​និង​ជា​ប្រធានគណៈកម្មការ​ចំពោះ​កិច្ច​ចាក់​វ៉ាក់សាំង​កូ​វី​ដ​-​១​៩​ ​ក្របខណ្ឌ​ទូទាំង​ប្រទេស​ ​និង​វត្តមាន​របស់​ ​លោក​ គួ​ច​ ​ចំរើន​ ​អភិបាល​ខេត្ត​ព្រះ​សី​ហ​នុ​។​
​លោកស្រី​ ​ឱ​ ​វណ្ណ​ឌី​ន​ ​ក៏បាន​ថ្លែង​អំណរគុណ​ ​ចំពោះ​រដ្ឋបាល​ខេត្ត​ព្រះ​សី​ហ​នុ ​ក្រុម​គ្រូពេទ្យ​ ​មន្ត្រី​រាជការ​ ​កងកម្លាំង​ប្រដាប់​អាវុធ​ ​ដែល​បាន​បំ​ពេញការ​ងារ​សម្របសម្រួល​ ​ក្នុង​យុទ្ធនាការ​ចាក់​វ៉ាក់សាំង​កូ​វី​ដ​-​១​៩​ ​ទទួល​បាន​លទ្ធផល​ល្អ​។​
​ទន្ទឹម​នឹង​នោះ​ ​លោកស្រី​ ​បាន​លើកឡើង​ថា​ ​បើ​ទោះបី​ប្រជាពលរដ្ឋ​ ​បាន​ទទួល​បាន​វ៉ាក់សាំង​ដូ​ស​ទី​១​ ​ទី​២​ ​និង​ទី​៣​ហើយក៏​ពិតមែន​ ​ប៉ុន្ដែ​មិន​ត្រូវ​ភ្លេចខ្លួន​នោះ​ទេ​ ​ពោល​ត្រូវ​អនុវត្ត​ឱ្យ​បាន​ខ្ជាប់ខ្ជួន​នូវ​វិធានការ​សុខាភិបាល​ ​និង​វិធានការ​ ​៣​ការពារ​ ​និង​៣​កុំ​ ​របស់​សម្ដេច​តេជោ ​ហ៊ុន​ ​សែន​ ​ដើម្បី​យកឈ្នះ​លើ​ជំងឺ​កូ​វី​ដ​-​១​៩​។​
​ជុំវិញ​បញ្ហា​នេះ​ ​លោក​ គួ​ច​ ​ចំរើន​ ​លើកឡើង​ថា​ ​ខេត្ត​ព្រះ​សី​ហ​នុ ​មាន​ប្រជាពលរដ្ឋ​សរុប​មាន​ចំនួន​ ​៣​០​៧​,​៨​១​៧​នាក់​ ​ស្រី​១​៤​៣​,​៣​២​៣​នាក់​ ​ក្នុង​នោះ​ប្រជាពលរដ្ឋ​ដែល​មាន​អាយុ​១​៨​ឆ្នាំ​ឡើង​ ​សរុប​ចំនួន​២​២​៨​,​៣​៧​៧​នាក់​ ​ស្រី​១​០​៣​,​៧​៨​៣​នាក់​។​
​ជា​លទ្ធផល​ ​បាន​ចាក់​វ៉ាក់សាំង​កូ​វី​ដ​-​១​៩​ ​ជូន​ប្រជាពលរដ្ឋ​អាយុ​១​៨​ឆ្នាំ​ឡើង​ ​សរុប​ចំនួន​២​២​៣​,​១​៧​០​នាក់​ ​ស្មើនឹង​៩​៧​.​៧​២​%
​នៅសល់​៥​,​២​០​៧​នាក់​។​
​គួរ​ជម្រាប​ថា​ ​បើ​ទោះបី​ ​ខេត្ត​ព្រះ​សី​ហ​នុ ​បាន​បិទ​បញ្ចប់​យុទ្ធនាការ​ចាក់​វ៉ាក់សាំង​កូ​វី​ដ​-​១​៩​ ​នៅ​តាម​មណ្ឌល​ចាក់​វ៉ាក់សាំង​ក្រុង​ស្រុក​ទូទាំង​ខេត្ត​ ​ប៉ុន្តែ​នៅ​បន្ត​បើក​ដំណើរការ​ការ​មណ្ឌល​ចាក់​វ៉ាក់សាំង​អ​ចិន្ត្រៃយ៍ ​នៅ​សាលា​បឋម​ ​និង​អនុវិទ្យាល័យ​តេជោ​សែន​កម្មករ​ ​ស្ថិត​ក្នុង​សង្កាត់​លេខ​៤​ ​ក្រុង​ព្រះ​សី​ហ​នុ ​ដើម្បី​បន្ត​ចាក់​ជូន​ប្រជាពលរដ្ឋ​អាយុ​១​៨​ឆ្នាំ​ឡើង​ ​និង​កុមារ​ចាប់ពី​អាយុ​១​២​ឆ្នាំ​ ​ដល់​ក្រោម​១​៨​ឆ្នាំ​ ​ដែល​មិនទាន់​បាន​ចាក់​វ៉ាក់សាំង​កូ​វី​ដ​-​១​៩​៕

Related Posts