គិត​ត្រឹម​ថ្ងៃ​ទី​១០ កញ្ញា អ្នក​ដែល​បាន​ចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូវីដ ចាប់​ពី​អាយុ ១៨ ឆ្នាំ​ឡើង​ទៅ​មាន​ជាង ៩,៧ លាន​នាក់ ឬស្មើនឹង ៩៧ ភាគរយ

ភ្នំពេញៈ គិត​ត្រឹម​ថ្ងៃ​ទី​១០ ខែ​កញ្ញា អ្នក​ដែល​បាន​ចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូវីដ ១៩ ចាប់​ពី​អាយុ ១៨ ឆ្នាំ​ឡើង​ទៅ​មាន ជាង ៩,៧ លាននាក់ ឬ​ស្មើ​នឹង ៩៧ ភាគរយ បើ​ធៀប​នឹង​ចំនួន​ប្រជាជន​គោលដៅ ១០ លាន​នាក់។ នេះ​បើ​យោង​តាម​របាយការណ៍​របស់​គណៈកម្មការ​ចំពោះ​កិច្ច ចាក់​វ៉ាក់សាំង​កូវីដ​១៩ ក្នុង​ក្រប​ខ័ណ្ឌ​ទូទាំង​ប្រទេស។
របាយការណ៍​បាន​ឱ្យ​ដឹង​ថា កុមារ និង​យុវវ័យ​អាយុ​ពី​១២ ឆ្នាំ ទៅ​ដល់​ក្រោម ១៨ ឆ្នាំ ដែល​បាន​ចាក់​វ៉ាក់​សាំង​បង្ការ​ជំងឺ​កូវីដ ១៩ មាន​ចំនួនជិត ១,៧​លាន​នាក់ ឬ​ស្មើ​នឹង ៨៦ ភាគរយ បើ​ធៀប​នឹង​ចំនួន​គោលដៅ​ជិត ២ លាន​នាក់។
ប៉ុន្តែ បើ​ធៀប​ចំនួន​ប្រជាជន​សរុប​ទាំង ១៦ លាន​នាក់ អ្នក​ដែល​បាន​ចាក់​វ៉ាក់សាំង​មាន​ចំនួន ៧១ ភាគរយ។ នេះ​បើ​តាម​របាយការណ៍​ដដែល៕

Related Posts