ចំណីអាហារស្មានមិនដល់ ៣ យ៉ាង ដែលជួយបណ្តុះរោមភ្នែកអ្នកបានយ៉ាងស្អាត!

តើអ្នកមានរោមភ្នែកខ្លីមែនទេ? មានវិធីជាច្រើនដើម្បីធ្វើឱ្យរោមភ្នែកលូតលាស់វែងបានល្អ​ ដូចជាការប្រើថ្នាំបណ្តុះ ការម៉ាស្សារោមភ្នែក និង ការលាបម៉ាស្ការ៉ាធ្វើឱ្យរោមភ្នែកមើលទៅវែង។ តែមិនសូវជាមានអ្នកស្គាល់ប៉ុន្មានទេថាអាហារដើរតួរយ៉ាងសំខាន់ក្នុងធ្វើការបណ្តុះរោមភ្នែកអ្នក។ តាមការស្រាវជ្រាវបានបង្ហាញឱ្យឃើញថាមានអារហារចំនួន​៣ ដែលធ្វើឱ្យរោមភ្នែកអ្នកដុះបានយ៉ាងឆាប់រហ័យ!
១. ត្រីសាម៉ុង
ត្រីសាម៉ុងគឺជាប្រភពនៃអាស៊ីតខ្លាញ់អូមេហ្គា៣ វីតាមីន D និងវីតាមីន B ។ អាស៊ីតខ្លាញ់អូមេហ្គា៣ ការពាររោមភ្នែករបស់អ្នកពីការបែកចុង និង ផុយជ្រុះ។ វីតាមីន D និងវីតាមីន B ជួយបង្កើនការលូតលាស់រោមភ្នែក។ ទទួលទានត្រីសាម៉ុង មិនត្រឹមតែឆ្ងាញ់នោះទេ ហើយថែមទាំងបានរោមភ្នែកដុះវែងស្អាតទៀតផង។

២. ផ្សិត
ផ្សិតគឺជាប្រភពវីតាមីន B3 ដ៏មានតម្លៃ។ ការទទួលទានផ្សិត ធ្វើឱ្យប្រសើរឡើងនូវចរន្តឈាមរបស់អ្នកនិងជួយក្នុងការផលិតសារធាតុ Keratin។ វីតាមីន B3 ជួយជម្រុញការលូតលាស់រោមភ្នែក និង បំបាត់បញ្ហាស្ងួតរោមភ្នែក និង ជៀសឆ្ងាយពីការពុកផុយ។ វាជួយក្នុងការបណ្តុះកោសិការោមភ្នែក និង ការពារមិនឱ្យជ្រុះ។
៣. ស៊ុត
ស៊ុតមានប្រូតេអ៊ីនខ្ពស់។ សក់និងរោមភ្នែកត្រូវបានផ្សំឡើងដោយសារធាតុស្នែង (Keratin)។ អាហារដែលសំបូរទៅដោយជាតិប្រូតេអ៊ីនជួយឱ្យរាងកាយរបស់អ្នកទទួលបានបរិមាណអាស៊ីដអាមីណូត្រឹមត្រូវ ដើម្បីផលិត Keratin ។ វានឹងធ្វើឱ្យរោមភ្នែករបស់អ្នករឹងមាំនិងវែងជាងមុន៕

Related Posts