កម្ពុជា​បានសម្រេចចិត្តលក់​កាបូនដែលបានមកពីព្រៃឈើ​ឱ្យ​កូរ៉េ

រដ្ឋាភិបាល​កម្ពុជា បានសម្រេចចិត្តលក់​កាបូន​ដែល​បាន​មកពី​ព្រៃឈើ​ទៅ​ឱ្យ​រដ្ឋាភិបាល​កូរ៉េ ដែលគម្រោងនោះមានឈ្មើថា «គោល​នយោបាយ​កាប់​ឈើ​គ្មាន​ជាតិ​កាបូន»​ ហៅ​កាត់​ថា រេដបូក (REDD+)
របាយការណ៍​អង្កេត​មួយ​ចុះ​ថ្ងៃ​ទី​២៤ ខែ​សីហា ឆ្នាំ​២០២១ របស់ Korea Ferderation for Environmental Movements ឱ្យ​ដឹង​ថា រដ្ឋាភិបាល​កូរ៉េ បាន​ចាប់ផ្តើម​គម្រោង​សាកល្បង​រេដបូក (REDD+) នៅ​ប្រទេស​ឥណ្ឌូនេស៊ី កាលពី​ឆ្នាំ​២០១៣ ក្រោយ​មក​ក៏​បាន​ពង្រីក​ដល់​ប្រទេស​កម្ពុជា ឡាវ និង​ភូមា។
គម្រោង​សាកល្បង «រេដបូក ទំរីង» នៅ​ប្រទេស​កម្ពុជា​នេះ ជា​គម្រោង​ទី​មួយ​ដែល​រដ្ឋាភិបាល​កូរ៉េ​ប្រើប្រាស់​សេវាកម្ម​ព្រៃឈើ​សម្រាប់​ទទួល​បាន​ឥណទាន​កាបូន ដើម្បី​កាត់បន្ថយ​ការ​បំភាយ​ឧស្ម័ន​ផ្ទះ​កញ្ចក់​ពី​ការ​ឈប់​កាប់​បំផ្លាញ​ព្រៃឈើ។ គម្រោង​រេដបូក​នេះ​មាន​គោលបំណង​ដើម្បី​ការពារ​ព្រៃឈើ​ឱ្យ​បាន​គង់វង្ស​សម្រាប់​ជា​ផល​ប្រយោជន៍​ជាតិ និង​ចូលរួម​កាត់បន្ថយ​ការ​ប្រែប្រួល​អាកាសធាតុ​សកល ក្នុង​ក្របខ័ណ្ឌ​សហប្រជាជាតិ​ស្ដីពី​ការ​ប្រែប្រួល​អាកាសធាតុ។

Related Posts